កីឡាជាតិ
ជាតិ
វៀតណាម​ឡើងឈរ​លើ​ថៃ​នៅ​ពូ​ល B ស្របពេល​មី​យ៉ាន់​ម៉ារ​បំបាក់​ឥណ្ឌូនេស៊ី​ក្នុង​ពូ​ល A
02, Jun 2015 , 11:35 pm        
រូបភាព
ក្រុម​កីឡាករមីយ៉ាន់ម៉ារ អបអរគ្រាប់បាល់ស៊ុត​បញ្ចូលទី។ Photo by Lawrence Tan/SINGSOC
ក្រុម​កីឡាករមីយ៉ាន់ម៉ារ អបអរគ្រាប់បាល់ស៊ុត​បញ្ចូលទី។ Photo by Lawrence Tan/SINGSOC
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម២៣ឆ្នាំ​វៀតណាម បាន​ឡើងទៅ​ឈរលើ​ថៃ​វិញ  បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ម៉ាឡេស៊ី ៥-១ នា​ការប្រកួត​លើក​ទី​ពីរ​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ ។ ស្របពេល​ជាមួយគ្នា មី​យ៉ាន់​ម៉ារ​បាន​បើកឆាក​ជាមួយនឹង​ជ័យជម្នះ ៤-២ លើ​ឥណ្ឌូនេស៊ី សម្រាប់​ការប្រកួត​ពូ​ល A នៅ​ថ្ងៃទី២ ខែមិថុនា ដូចគ្នា។



នៅក្នុង​ពូ​ល B ក្រោយ​ការប្រកួត​ពីរលើករៀងៗខ្លួន វៀតណាម និង​ថៃ មាន៦ពិន្ទុ​ដូចគ្នា ប៉ុន្តែ​ខុស​ត្រង់​ចំនួន​គ្រាប់​ស៊ុត​បញ្ចូល​ទី។ ម៉ាឡេស៊ី និង​ឡាវ មានជ័យ​ជម្នះ​មួយ​ប្រកួតរៀងៗខ្លួន រីឯ​ទី​ម័​រ​ខាងកើត និង​ប្រ៊ុយណេ មិនទាន់​ស្គាល់​រសជាតិ​នៃ​ជ័យជម្នះ​ឡើយ។


សម្រាប់​ពូ​ល A មី​យ៉ាន់​ម៉ារ​បើកឆាក​ជាមួយនឹង​ជ័យជម្នះ ៤-២ លើ​ឥណ្ឌូនេស៊ី។ មី​យ៉ាន់​ម៉ារ​ឡើងឈរ​ពីលើ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី ដែល​បាន​យកឈ្នះ​ហ្វីលីពីន ១-០ កាលពី​ថ្ងៃ​ចន្ទ។ កម្ពុជា​ត្រូវ​ប្រកួត​លើកដំបូង​របស់ខ្លួន​ដោយ​ប៉ះ​ជាមួយ​ហ្វីលីពីន​វេលា​ល្ងាច​ម៉ោង៧ និង៣០នាទី ថ្ងៃទី៣ ខែមិថុនា នៅ Jalan Besar Stadium៕


© រក្សាសិទ្ធិដោយ thmeythmey.com