អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ! ឱកាស​ពិសេស​មិន​ធ្លាប់មាន«យក​ទូរស័ព្ទ​ចាស់​ប្តូរ​ទូរស័ព្ទ​ថ្មី​ពី Samsung»
03, Jun 2015 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធី​អស្ចារ្យ​របស់​សាម​សុង បានមក​ដល់​ហើយ! អ្នក​ដែល​កំពុង​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំងឡាយ​អាចមក​ប្តូរ​យក​កំពូល​ទូរស័ព្ទ​ស្មាន​ហ្វូ​ន​ភ្លោះ Samsung Galaxy S6/ S6 edge បាន​នៅពេល​ឥលូវ​នេះភ្លាមៗតាម​កាលបរិច្ឆេត​ដូចខាងក្រោម។នេះ​ជា​ប្រូ​ម៉ូ​សិន​ថ្មី​របស់​សាម​សុង ដែល​មិន​ធ្លាប់​ពីមុនមក​នៅ​ប្រទេស​កម្ពុជា។

សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើ​ទូរស័ព្ទដៃ​Samsung Galaxy S5, Galaxy Note 3, Note 4, iPhone 5s, iPhone 6, iPhone 6 Plus អាចមក​ប្តូរ​យក Galaxy S6 ឬក៏​Galaxy S6 edge ដ៏​ទំនើប​និង​ស្រស់​សង្ហា​បានភ្លាមៗរួមជាមួយ​ការ​ថែម​ជូន​កាដូរពិសេសៗយ៉ាងច្រើន​ទៀត។

បើ​លោក​អ្នកយក​ទូរស័ព្ទ​មក​ប្តូរ​នៅថ្ងៃនេះ​លោកអ្នក​នឹង​ទទួលបាន​ការបន្ថែម​ជូ​ន​នូវ​ឧបករណ៍​សាក​ថ្ម​ចល័ត​ម៉ាក​សាម​សុង​សម្រាប់ Galaxy S6 edgeនិង​ស្រោម​ទូរស័ព្ទ​រូប​វីរៈបុរស​ក្នុង​រឿង Avenger សម្រាប់​Galaxy S6។ហើយ​អ្វី​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​សាម​សុង​នឹងធ្វើ​ការផ្តល់ជូន​នូវ​ផ្តល់ជូន​នូវ​ភាព​ងាយ​ជាមួយនឹង​ការបង់​រំ​លោះ​ដោយ​មិន​គិតការ​ប្រាក់​ដែល​ធ្វើ​ឲ្យ​លោកអ្នក​ចំណាយ​ប្រាក់​តិចជាង​មុន​ដើម្បី​បាន​ទូរស័ព្ទ​ដ៏​ទំនើប​មួយ​នេះ។

ការផ្តល់ជូន​ដ៏​អស្ចារ្យ​មានតែ​នៅតាម​ហាង​ទូរស័ព្ទ​ទំនើប​សាម​សុង ដែល​បានកំណត់​ដូចខាងក្រោម៖
1.    ថ្ងៃទី6 ដល់​ថ្ងៃទី8 មិថុនា
-    នៅ​ភ្នំពេញ​មាន 3 ទីតាំង​គឺ អប្សរា​អេ​ឡិច​ត្រូ​និ​ច (#75-77Eoខាងជើង​ផ្សារ​ធំថ្មី 023 555 3777) ហាង KLD 3 (#306 ផ្លូវ​ព្រះមុនីវង្ស​ខាងត្បូង​អតីត​រោងភាពយន្ត​វិមាន​ទិព្វ 023 223 838) និង​នៅ​ហាង​នី​កា(#450C ផ្លូវ 310 លេខ​ទូរ​ស័​ទ្ទ 017 735151)។
-    នៅ​ខេត្តបាត់ដំបង​នៅ​ហាង​នី​កា (#120 ផ្លូវ​លេខ 3 ជាប់​សណ្ឋាគារ​ឆា​យ៉ា 095 351951)។
-    នៅ​ខេត្តសៀមរាប​មាននៅ​ហាង​Blue ( ផ្លូវ​លេខ6 ទល់មុខ​សាលាស្រុក​ចាស់ ក្រុង​សៀមរាប070 99 99 92)
-    នៅ​ខេត្តកំពង់ចាម​នៅ​ហាង​ស៊ីន​ហួរ (#235 ផ្លូវ​លេខ៧ក្រុង​កំពង់ចាម 012 887 886)។



© រក្សាសិទ្ធិដោយ thmeythmey.com