ពីនេះ ពីនោះ
ឆេង ផុន៖ មុន​លា​ទឹកដី​​ធ្លាប់​ឲ្យ​កំណើត​ខ្លួន ត្រូវតែ​បន្សល់​ស្នាដៃ ដើម្បី​ប្រយោជន៍​​ក្មេងជំនាន់​ក្រោយ!
22, Dec 2016 , 3:31 pm        
រូបភាព
ដោយ:

លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាពនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦ នេះ ក្នុងជន្មាយុ ៨៦ ឆ្នាំ។ សារព័ត៌មានថ្មីៗសូម​ដកស្រង់​នូវ​សម្តីសំខាន់ៗរបស់លោក​ព្រឹទ្ធាចារ្យ ឆេង ផុន ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​និង​វិបស្សនា ចំនួន ២ ឃ្លា ចុះផ្សាយដូចខាងក្រោម ៖



- មុននឹង​លាចាក​លោក​ លា​ទឹកដី ដែល​ធ្លាប់​ឲ្យ​កំណើត​ដល់​ខ្លួន ត្រូវតែ​បន្សល់​នូវ​អ្វីមួយ​ជា​ស្នាដៃ ដើម្បី​ផលប្រយោជន៍​ដល់​អ្នកជំនាន់ក្រោយ។

- ពេលវេលា​សម្រាប់ធ្វើ​ល្អ មាន​ប្រមាណ​តិច​ណាស់ ហើយ​រូបរាងកាយ មិន​ស្ថិតស្ថេរ​បានយូរ​ប៉ុន្មាន​ទេ តែ​គុណធម៌ និង​គតិ​ធម៌​ជា​ក្លិន​បុប្ផា​ក្រអូប​ច្រាសខ្យល់ ហើយ​ស្ថិតស្ថេរ​គង់វង់​យូរអង្វែង៕

ដកស្រង់​ចេញពី​សៀវភៅ ៤០ សំណួរ និង ៤០ ចម្លើយ (១៩៩៦) របស់​មជ្ឈមណ្ឌល​វប្បធម៌​និង​វិបស្សនា របស់លោក​ព្រឹទ្ធាចារ្យ ឆេង ផុន ។
    

Tag:
 ឆេង ផុន
© រក្សាសិទ្ធិដោយ thmeythmey.com