ខ្មែរ​ក្រហម
ជាតិ
សហ​ចៅក្រម​ស៊ើបអង្កេត លើកលែង​ការ​ចោទ​លើ​អតីត​មេបញ្ជាការ​ទ័ព​ជើង​អាកាស​ខ្មែរក្រហម
04, Jun 2015 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី២ខែមិថុនា បានសម្រេច​លើកលែង​ការចោទប្រកាន់​ប្រឆាំង នឹង​លោក ស៊ូ ម៉េ​ត។ លោក ស៊ូ ម៉េ​ត ជា​អតីត​មេបញ្ជាការ​ទ័ព​ជើង​អាកាស​ដែលជា​ជនសង្ស័យ​ម្នាក់ ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លើក​ទី២ ចេញ​ដោយ​សហ​ព្រះរាជអាជ្ញារ​ស្តីទី​អន្តរជាតិ កាលពី​ថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០០៩ ។



សេចក្តីថ្លែងការណ៍​រប​ស់​សហ​ចៅក្រម​ស៊ើបអង្កេត នៅ​ថ្ងៃទី៤មិថុនា​នេះ បាន​បញ្ជាក់ថា ចៅក្រម​ស៊ើបអង្កេត​សន្និដ្ឋានថា មរណភាព​របស់ អតីត​មេបញ្ជាការ​ទ័ព​ជើង​អាកាស​រូបនេះ បានបញ្ចប់​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​រូបគាត់។

សេចក្តីថ្លែងការណ៍​បន្ត​ថា ការកំណត់​ពី​ការទទួលខុសត្រូវ    ព្រហ្មទណ្ឌ ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ស៊ើបសួរ នឹងត្រូវ​ធ្វើឡើង​ក្នុង​ពេលចេញ​ដីការ​ដំណោះស្រាយ អនុលោម​តាម​វិធាន៦៧ នៃ​វិធាន​ផ្ទៃក្នុង។

អនុលោម​តាម​វិធាន៦៧(២) នៃ​វិធាន​ផ្ទៃក្នុង ដើម្បី​ឲ្យ​សាធារណជន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ការវិវឌ្ឍ​នៃ​ដំណើរការ​នីតិវិធី ខណៈដែល​ថែរ​រក្សាបាន​ផងដែរ​នូវ​ភាព​សម្ងាត់​នៃ​សំណុំរឿង សហ​ចៅក្រម​ស៊ើបអង្កេត​បានសម្រេច​ដាក់​ជា​សាធារណៈ​នៃ​សេចក្តីសម្រេច​នេះ ដោយមាន​ការ​កោស​លុប​នូវ​ផ្នែក​ខ្លះ៕




© រក្សាសិទ្ធិដោយ thmeythmey.com