ជាតិ
សង្គមជាតិ
និស្សិត IU ផ្ទុះ​ការតវ៉ា​ទាមទារ​សញ្ញាបត្រ តែ​ប្រភព​ថា កំហុស​មកពី​ក្រសួងសុខាភិបាល
07, Jun 2015 , 3:59 pm        
រូបភាព
ប្រភពរូបថត៖ ពីគេហទំព័រដើមអំពិល
ប្រភពរូបថត៖ ពីគេហទំព័រដើមអំពិល

ភ្នំពេញ៖ និស្សិត​ប្រមាណ​ជា២០០នាក់​បាន​ផ្ទុះ​ការតវ៉ា​កាលពី​ព្រឹក​មិញ​នៅ​ពីមុខ​សាកល​វិទ្យា​អន្តរជាតិ(IU)ដែលមាន​ទីតាំងនៅ​ខាងលិច​ឈាង​ខាងត្បូង​ទីក្រុង​ភ្នំពេញ​ដោយ​ពួកគេ​ទាមទារ​អោយ​សាក​វិទ្យាល័យ​មួយ​នេះ​ចេញ​សញ្ញាបត្រ​អោយ​ពួកគេ​អោយបាន​ជាបន្ទាន់ ពីព្រោះ ពួកគេ​ត្រូវការ​សញ្ញាបត្រ​ដើម្បី​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​នៅ​ខែ​ក្រោយនេះ។



បើ​យោងតាម​អ្នក​តវ៉ា ពួកគេ​បានបញ្ចប់​ការសិក្សាម្នាក់ៗពី១ឆ្នាំទៅ២ឆ្នាំ​ហើយ តែ​ពួកគេ​មិនទាន់​ទទួល​សញ្ញាបត្រ​នៅឡើយ​ទេ។ ប្រភព​ស្និទ្ធ​នឹង​សាលា​ម្នាក់​បានអោយដឹងថា ភាពយឺតយ៉ាវ​នេះ មិនមែន​បណ្តាលមកពី​សាកលវិទ្យាល័យ IU ទេ តាមពិត ការយឺតយ៉ាវ​នេះ គឺ​បណ្តាលមកពី​ក្រសួងសុខាភិបាល។ ប្រភព​ដដែល​បានអោយដឹងថា សញ្ញាបត្រ​នៃ​សាកលវិទ្យាល័យ IU ត្រូវ​ចុះហត្ថលេខា​ដោយ​ក្រសួង​ពីរ គឺ​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល។ ក្រសួង​អប់រំ​បាន​ចុះហត្ថលេខា​រួចហើយ តែ​នៅសល់​ក្រសួងសុខាភិបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com