ជាតិ
គណៈកម្មការ​រៀបចំ​បុណ្យសព​លោក ជា ស៊ីម មាន​ពី​ប្រធានរដ្ឋសភា​ដល់​អភិបាល​រាជធានី
08, Jun 2015 , 10:08 pm        
រូបភាព
ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​បង្កើត​គណៈកម្មកា​រ​រៀបចំ​ពិធី​បុណ្យសព លោក ជា ស៊ីម ដែលមាន​សមាសភាព២៧រូប ដែល​ភាគច្រើន​គឺជា​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស។



យោងតាម​ព្រះរាជក្រឹត្យ​ថ្ងៃទី៨មិថុនា​នេះ លោក ហេង សំរិន ដែលជា​ប្រធានរដ្ឋសភា គឺជា​ប្រធាន​គណៈកម្មការ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុប្រធាន និង​លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​គឺជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​លោក សាយ ឈុំ ក៏​ជា​អនុប្រធាន​គណៈកម្មការ​នេះ។

សមាសភាព​បន្តបន្ទាប់​មកទៀត គឺជា​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​រដ្ឋសភា​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​កង​ប្រដាប់អាវុធ​នានា អភិបាល​រាជធានី​ភ្នំពេញ។

យោងតាម​ព្រះរាជក្រឹត្យ​ដដែល គណៈកម្មការ​នេះ​អាចបង្កើត​អនុគណៈកម្មការ​ជា​ជំនួយការ​រៀបចំ​ពិធី​បុណ្យសព តាម​ការចាំបាច់៕



© រក្សាសិទ្ធិដោយ thmeythmey.com