កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ប៉េតង់​កម្ពុជា​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​វាយគូ​​ចម្រុះ បុរស-នារី
09, Jun 2015 , 5:13 pm        
រូបភាព
កីឡាការិនី ឌុច សោភ័ណ្ឌ និងកីឡាករ ថោង ឈឿន។​រូបថត May Ratana
កីឡាការិនី ឌុច សោភ័ណ្ឌ និងកីឡាករ ថោង ឈឿន។​រូបថត May Ratana
ដោយ: រួបរួម
កីឡាការិនី ឌុ​ច សោ​ភ័​ណ្ឌ និង​កីឡាករ ថោង ឈឿន បាន​ប្រកួត​ចាញ់​ក្រុម​ថៃ ដែលមាន​កីឡាការិនី Yoothong Nattaya និង​កីឡាករ Sriboonpeng Sarawut ក្នុងលទ្ធ​ផល ១៣-៧ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ទីលាន Padang នា​ថ្ងៃទី៩ ខែមិថុនា នេះ។



កាលពី​នៅ​វគ្គ​ជម្រុះ ក្រុម​កម្ពុជា​បញ្ចប់​ចំណាត់ថ្នាក់​លេខ៤ ដោយ​បានឈ្នះ​ហ្វីលីពីន ១៣-២ ឈ្នះ​ឥណ្ឌូនេស៊ី ១៣-១ ឈ្នះ​ថៃ ១១-៨ ឈ្នះ​សឹង្ហ​បុរី ១៣-២ ឈ្នះ​មី​យ៉ាន់​ម៉ារ ១២-៨ តែ​ចាញ់ ម៉ាឡេស៊ី ១៣-៥ ចាញ់​វៀតណាម ១៣-៨ និង​ចាញ់​ឡាវ ១២-៩ ។

ជាមួយគ្នា​ផងដែរ វៀតណាម​មាន​កីឡាការិនី Ngo Thi Huyen Tran និង​កីឡាករ Tran Thach Lam បាន​យក​ឈ្នះ​ក្រុម​ឡា​វ​ដែល​ មាន​កីឡាការិនី Vongsavath Chansamone និង​កីឡាករ Fongsanouvong Zokananh។ ថៃ និង​វៀតណាម ប៉ះគ្នានៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈកម្ពុជា និង ឡាវ បានមេដាយសំរឹទ្ធ៕

© រក្សាសិទ្ធិដោយ thmeythmey.com