កីឡាជាតិ
ជាតិ
វាយ​កូន​បាល់៖ កា​អង់​ទ្រេ ដា​រាវី និង គឹម ដេ​ល​តុ​ន ឈានទៅ​កាន់​វគ្គ១/៤
09, Jun 2015 , 5:51 pm        
រូបភាព
កីឡាការិនីវាយកូនបាល់ខ្មែរកាត់បារាំង កាអង់ទ្រេ ដារាវី
កីឡាការិនីវាយកូនបាល់ខ្មែរកាត់បារាំង កាអង់ទ្រេ ដារាវី
ដោយ: រួបរួម
កីឡាការិនី កា​អង់​ទ្រេ ដា​រាវី និង​កីឡាករ គឹម ដេ​ល​តុ​ន (ឈ្មោះ​ពេញ គឹម ដេ​ល​តុ​ន សុផាន់​ណា) បាន​ឈានទៅ​កាន់​វគ្គ១/៤ផ្តាច់ព្រ័ត្ររៀងៗខ្លួន​លើ​ការប្រកួត​វិញ្ញាសា​ឯកត្តជន​នៃ​កីឡា​វាយ​កូន​បាល់ នៅ​ទីលាន Kallang Tennis Centre ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​សឹង្ហ​បុរី។



នា​ការប្រកួត​នៅ​ថ្ងៃទី៩ ខែមិថុនា នេះ កម្ពុ​ជាមាន​កីឡាការិនី​ពីរ​នាក់​ចូល​ប្រកួតប្រជែង​លើ​វិញ្ញាសា​ឯកត្តជន​នារី​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ ដោយ កា​អង់​ទ្រេ ដា​រាវី យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​សឹង្ហ​បុរី Wee Khee Yen ក្នុង​លទ្ធផល ២-០ [៦-១ និង៦-២ ] ខណៈ កីឡាការិនី ស៊ុម ចិន្តា បាន​ខកចិត្ត​ដោយ​ចាញ់​កីឡាការិនី​ឡាវ Philavong Phonephathep ក្នុង​លទ្ធផល ១-២ [៦-៣,៤-៦ និង៤-៦] ។

ចំពោះ​ការប្រកួត​វិញ្ញាសា​ឯកត្តជន​ផ្នែក​បុរស កីឡាករ គឹម ដេ​ល​តុ​ន បាន​យកឈ្នះ​កីឡាករ​មី​យ៉ាន់​ម៉ារ Thant Aung Myo ក្នុង​លទ្ធផល ២-០ [៦-២ និង៦-៣]  នា​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ ដើម្បី​ឈាន​បន្តទៅ​កាន់​វគ្គ១/៤ផ្តាច់ព្រ័ត្រ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com