កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ កីឡាបាល់បោះ​ជម្រើសជាតិ​កម្ពុជា​ស៊ី​មី​យ៉ាន់​ម៉ារ ១០៣-៥៤
10, Jun 2015 , 12:51 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់បោះ​ជម្រើសជាតិ​កម្ពុជា ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​លើក​ទី២របស់ខ្លួន​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅលើ​ទីលាន OCBC Arena ជាមួយនឹង​ជ័យជម្នះ ១០៣-៥៤ (១៩-៨, ២១-២៣, ២៩-១៦ និង៣៤-៧ ) លើ​ក្រុម​មី​យ៉ាន់​ម៉ារ នៅ​ថ្ងៃទី១០ ខែមិថុនា នេះ ពោលគឺ​មួយថ្ងៃ​ក្រោយ​ចាញ់​ក្រុម​ថៃ ៦៦ ទល់នឹង៧៨ ។



ក្រុម​កម្ពុជា​ត្រូវ​បន្ត​ប៉ះ​សឹង្ហ​បុរី​នៅ​ថ្ងៃស្អែក និង​តទល់​វៀតណាម​នៅ​ថ្ងៃទី១៣ ខែមិថុនា។ កីឡាករ​ឆ្នើម សាក់ រតនា ដែល​បាន​រងរបួស​នា​អំឡុងពេល​នៃ​ការប្រកួត​ជាមួយ​មី​យ៉ាន់​ម៉ារ​នោះ មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើយ។ នេះ​បើតាម​ការអះអាង​របស់​លោក Ken Gadaffi ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ក្រុមកីឡា​បាល់បោះ​កម្ពុជា៖


ជម្រើស​ដំបូង៖ Em William (៥), សាក់ រតនា (៦), Dar Anthony Dominic (៧), ទួន សុ​ភាន (១០), Phatara Khvan (១២)
កីឡាករ​បម្រុង៖ សោម វណ្ណៈ (៤), អ៊ូច ផា​ណាត (៨), កុយ ចូ​ណា​ថា​ន់ (៩), ពេក មិត្ត (១១)
គឹម វ៉េង​ងួន (១៣), សុខ តួ (១៤), ហួរ ពេជ្រ​ប៊ុន​ជួរ (១៥)

គ្រូបង្វឹក៖ លោក Austin Koledoye (នី​ហ្សេ​រី​យ៉ា) គ្រូ​ជំនួយ៖ លោក កៅ កាន់​ណា​លី


© រក្សាសិទ្ធិដោយ thmeythmey.com