កីឡាជាតិ
ជាតិ
កីឡាករ​វាយ​កូន​បាល់ ប៊ុន កេ​ន្នី ឈានទៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ​ដូច គឹម ដេ​ល​តុ​ន និង​កា​អង់​ទ្រេ ដា​រាវី
10, Jun 2015 , 2:07 pm        
រូបភាព
កីឡាករ ប៊ុន កេន្នី
កីឡាករ ប៊ុន កេន្នី
ដោយ: រួបរួម
កីឡាករ​វាយ​កូន​បាល់​កម្ពុជា ប៊ុន កេ​ន្នី បាន​យកឈ្នះ​កីឡាករ​ឡាវ Rasavaydy Vitaya ក្នុង​លទ្ធផល ២-១ (៧-៦, ៥-៧, ៦-១) នៅលើ​ទីលាន Kallang Tennis Center ដើម្បី​ឈានទៅ​កាន់​វគ្គ១/៤ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​ឯកត្តជន​បុរស។ កេ​ន្នី ត្រូវ​ឡើងទៅ​ជួប​កីឡាករ​ថៃ WACHIRAMANOWONG Kittiphong ដែល​បាន​យកឈ្នះ​កីឡាករ​ហ្វីលីពីន​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ។



ជាមួយគ្នានេះ ផងដែរ កីឡាករ គឹម ដេ​ល​តុ​ន ដែល​បាន​យកឈ្នះ​កីឡា​ករមី​យ៉ាន់​ម៉ារ ២-០ កាលពី​ថ្ងៃ​ម្សិលមិញ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ម្នាក់ទៀត ឈ្មោះ SORNBUTNARK Warit នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ​ដូចគ្នា។ ខណៈ​កីឡាការិនី កា​អង់​ទ្រេ ដា​រាវី ដែល​បាន​យកឈ្នះ​កីឡាការិនី​សឹង្ហ​បុរី កាលពី​ថ្ងៃ​ម្សិលមិញ ត្រូវ​តទល់​ជាមួយ​កីឡាការិនី ឥណ្ឌូនេស៊ី នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ ដូចគ្នា​សម្រាប់​វិញ្ញាសា​ឯកត្តជន​ផ្នែក​នារី៕



© រក្សាសិទ្ធិដោយ thmeythmey.com