កីឡាជាតិ
ជាតិ
វ៉ែន រដ្ឋា ត្រៀម​ដណ្តើម​មេដាយមាស​ជាមួយ​កីឡាករ​ថៃ​ដែលជា​ម្ចាស់​ជើងឯក​អាស៊ី
10, Jun 2015 , 2:37 pm        
រូបភាព
ដោយ: រួបរួម
កីឡាករ​ប្រដាល់​កម្ពុជា​ដើមកំណើត​គុយបា វ៉ែន រដ្ឋា កំពុង​ត្រៀមខ្លួន​តទល់​ជាមួយ​កីឡាករ​ថៃ Masuk Wuttichai នា​វេលា​ម៉ោង៣រសៀល​នេះ នៅ​សង្វៀន Expo Hall 1 ដើម្បី​ប្រជែង​យក​មេដាយមាស​ឲ្យ​កម្ពុជា​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ នៅ​ប្រទេស​សឹង្ហ​បុរី។



ក្នុងការ​ប្រកួត​ទម្ងន់៦៤គីឡូក្រាម វ៉ែន រដ្ឋា បាន​យកឈ្នះ​កីឡាករ​ឥណ្ឌូនេស៊ី Montolalu Vinky ៣-០ នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ និង​បន្ត​បំបាក់​កីឡាករ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី Leong Jun Hao ៣-០ ដូចគ្នា​នៅ​វគ្គ១/២ផ្តាច់ព្រ័ត្រ។ ចំណែក​កីឡាករ​ថៃ Masuk Wuttichai គឺជា​ម្ចាស់​មេដាយមាស Asian Games ឆ្នាំ២០១៤ និង​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ២០១៣ ហើយ​មុននឹង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ គេ​បាន​យកឈ្នះ​កីឡាករ Nguyen Van De និង​កីឡាករ​ឡាវ Khanxay Oudone ក្នុង​លទ្ធផល ៣-០ ដូចគ្នា៕


© រក្សាសិទ្ធិដោយ thmeythmey.com