កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កីឡាករវាយកូន​បាល់ ប៊ុន កេន្នី ឡើ​ងទៅកាន់វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ
11, Jun 2015 , 12:48 pm        
រូបភាព
កីឡាករវាយកូន​បាល់ ប៊ុន កេ​ន្នី បាន​យក​ឈ្នះ​កីឡាករ​ថៃ WACHIRAMANOWONG Kittiphong ២-០ (៦-២, ៦-៤) នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ នៅលើ​ទីលាន Kallang Tennis Center ​លើ​វិញ្ញាសា​ឯកត្តជន​បុរសក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម។ នេះ​បើតាមការអះអាង​របស់​លោក ជា ពៅ ដែល​ជាគ្រូបង្វឹក។



នា​ការ​ប្រកួត​ជម្រុះជុំទីពីរ ប៊ុន កេ​ន្នី បាន​យកឈ្នះ​កីឡាករ​ឡាវ Rasavaydy Vitaya ក្នុង​លទ្ធផល ២-១ (៧-៦, ៥-៧, ៦-១) ។ សម្រាប់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៅ​ថ្ងៃស្អែក កេន្នី ត្រូវ​ជួប​ជាមួយ​កីឡាករឥណ្ឌូនេស៊ី Susanto David៕



© រក្សាសិទ្ធិដោយ thmeythmey.com