អន្តរជាតិ
ម្ចាស់​ឆ្មា​វែកមុខ​ចោរ​បាន ដោយសារ​គេហទំព័រ​ផ្សាយពាណិជ្ជកម្ម
12, Jun 2015 , 8:19 pm        
រូបភាព
ដោយ: ធីតា
 

គេហទំព័រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ប្រហែលជា​អាច​ក្លាយទៅជា​សត្រូវ​ដ៏​ធំ​បំផុត​របស់​ចោរ​ហើយ។ ម្ចាស់​សត្វ​ឆ្មា​មួយ​ក្បាល​បាន​រកមុខ​ចោរ​ពីរ​នាក់​ឃើញ ដោយសារ​ដំណឹង​មួយ​ដែល​ត្រូវបាន​ផ្សាយ​នៅលើ​គេហទំព័រ​ពាណិជ្ជកម្ម។



បន្ទាប់ពី​បាន​បាត់​ឆ្មា​របស់ខ្លួន ម្ចាស់​ស្រី​ដែលមាន​អាយុ២០ឆ្នាំ​បាន​ចូលទៅ​កាន់​គេហទំព័រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ ហើយក៏​បានឃើញ​ដំណឹង​លក់​ឆ្មា​របស់ខ្លួន​ក្នុងតម្លៃ​រាប់រយ​អឺរ៉ូ។ នាង​បាន​ទាក់ទង​អ្នកលក់​ចរចា​តម្លៃ​ហើយ​ធ្វើការ​ណាត់ជួប​គ្នា​នៅ​ហាង​McDonald’s មួយកន្លែង។

បន្ទាប់មក នាង​បាន​ប្តឹង​ប៉ូលិស​ទុកជាមុន។ លុះដល់​ថ្ងៃ​ណាត់ជួប នៅពេលដែល​ចោរ​ដែលជា​មនុស្ស​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​បង្ហាញខ្លួន​ប៉ូលិស​ក៏បាន​ចាប់ខ្លួន​ពួកគេ​តែម្តង៕


© រក្សាសិទ្ធិដោយ thmeythmey.com