សង្គមអន្តរជាតិ​
អន្តរជាតិ
ទឹកដោះមនុស្ស​ស្រស់​មាន​លក់​នៅក្នុង​ហាង​មួយ​នៅ​ជប៉ុន
19, Jun 2015 , 12:00 pm        
រូបភាព
ដោយ: ធីតា

« ខ្ញុំ​សុំ​ទឹកដោះមនុស្ស​ស្រស់​មួយ​កែវ​មក! »។ ស្តាប់​មើលទៅ ការស្នើ​របស់​អតិថិ​ជននេះ​ហាក់ដូចជា​ប្លែក​ត្រចៀក​បន្តិច ប៉ុន្តែ​បើ​នៅ​ប្រទេស​ជប៉ុន​វិញ​វា​គ្មានអ្វី​ប្លែក​នោះទេ។ ទឹកដោះមនុស្ស​គឺជា​ភេសជ្ជៈ​ពិសេស​ប្រចាំ​ហាង​Bonyu Barដែល​ស្ថិតនៅក្នុង​សង្កាត់​ក្រហម​នៃ​ក្រុង​តូ​ក្យូ។ ស្ត្រី​វ័យក្មេង​អាយុ​ក្រោម ៣០ ឆ្នាំ​បីនាក់​ដែល​ស្ថិតក្នុង​អំឡុងពេល​ផលិត​ទឹកដោះ​នៅ​រង់ចាំ​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​ជានិច្ច។



ទឹកដោះមនុស្ស​ស្រស់​នេះ​មួយ​កែវ​តម្លៃ២ ០០០ យ៉េន (ស្មើនឹង ១៥ អឺរ៉ូ)។ បើ​ចំណាយ៥ ០០០ យ៉េន (៣៨ អឺរ៉ូ)ភ្ញៀវ​អាច​សុំ​បៅដោះ​ផ្ទាល់​តែម្តង ដោយ​មានការ​អង្អែល​ក្បាលថ្នមៗពី «ស្ត្រី​មេដោះ» ដែល​ខ្លួន​បានជ្រើសរើស។

ភ្ញៀវ​ប្រចាំ​របស់​ហាង​នេះ​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី ៣០ ដល់ ៤០ ឆ្នាំ តែ​ក៏​អាចមាន​ភ្ញៀវ​ខ្លះ​អាយុ​ដល់៦០ឆ្នាំ​ដែរ។ មកទល់ពេលនេះ អាជ្ញាធរ​ជប៉ុន​មិនបាន​ប្រឆាំង​អ្វី​នឹង​គំនិត​នេះ​ទេ។ វា​ជាការ​ពិតណាស់​ដែលថា «ទឹកដោះ​ម្តាយ»គឺជា​ឱសថ​ដ៏​ល្អ​មួយ​ប្រឆាំងនឹង​ជំងឺ៕


© រក្សាសិទ្ធិដោយ thmeythmey.com