ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ប្រាប់​មន្ត្រី​បក្ស​កុំ​ដេកស៊ី​កេរ៧មករា
20, Jun 2015 , 1:51 pm        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ថា សូមកុំ​ដេកស៊ី​កេរ៧ មករា តែ​ត្រូវ​សកម្ម​លើកកម្ពស់​ការបម្រើ ពិសេស​បម្រើ​តម្រូវការ​របស់​ពលរ​ដ្ឋ​ដែល​វិ​វត្ត​តាម​សម័យកាល។ សម្តី​របស់លោក ហ៊ុន សែន ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​គណបក្សកាន់អំណាច ត្រូវបាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដកស្រង់ និង​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន។



ប្រសាសន៍​របស់លោក ហ៊ុន សែន ត្រូវបាន​លើកឡើង​នាឱកាស​សន្និបាត​លើក​ទី៣៨ នៃ​គណកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​រយៈពេល១២ថ្ងៃក្រោយ​ការទទួល​មរណភាពរ​ប​ស់លោក ជា ស៊ីម ប្រធាន​គណបក្ស ដោយ​រាគា​ពាធ​ក្នុង​អាយុ៨៣ឆ្នាំ។

ជាមួយនឹង​ការសម្រេច​ផ្លូវការ​ក្រោម​សំឡេង ៥០៦ លើ៥០៧សំឡេង លោក ហ៊ុន សែន ក្លាយជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក ស ខេង និង​លោក សាយ ឈុំ បាន​ក្លាយជា​អនុប្រធាន​ដោយ​គ្មាន​ការ​បែក​ចែក​លំដាប់​ទីមួយ ឬ​ទី​ពីរ​នោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com