ជាតិ
រដ្ឋសភា​បន្ត​ពិភាក្សា​និង​អនុម័ត​លើ​របៀបវារៈ​ចំនួន២នៅ​ថ្ងៃទី២៩មិថុនា
24, Jun 2015 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋសភាជាតិ នឹង​បន្ត​សម័យប្រជុំ​លើក​ទី៤ នីតិកាល​ទី៥របស់ខ្លួន​នៅ​ថ្ងៃទី២៩ខែមិថុនា​ខាងមុខនេះ ដោយ​បន្ត​ពិភាក្សា និង​របៀបវារៈសំខាន់ៗចំនួន២ ។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ជាតិ រ​បៀ​វារៈ​ទាំង២នោះ​រួមមាន៖១. ការបោះឆ្នោត​ជ្រើសតាំង​លោក ជា អឿង ជា​សមាជិក​គណៈកម្មកា​រ​ផែនការ វិនិយោគ​កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា និង​ទី២. ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៣ ។

សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី២៣មិថុនា រដ្ឋសភាជាតិ បានអនុម័ត​លើ​របៀបវារៈ​មួយចំនួន​ដូចជា អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ជូន​គណៈកម្មការ​ទី៥នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​ទី៤ និង​ទី៦នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ។ អង្គប្រជុំ​ក៏បាន​បោះឆ្នោត តាំង​លោក ជា អឿង ជា​សមាជិក​គណៈកម្មកា​រ​ផែនការ វិនិយោគ​កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា៕




© រក្សាសិទ្ធិដោយ thmeythmey.com