ពីនេះ ពីនោះ
ប្រទេសជិតខាងឈ្លានពានដីខ្មែរ តែអ្នកមានទ្រព្យក្នុងស្រុករំលោភយកដីពីអ្នកក្រីក្រ មិនយល់…?
× ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា សារព័ត៌មានក្នុងស្រុកជាច្រើនបានផ្សព្វផ្សាយពីការរំលោភចូលក្នុងតំបន់សនៅតាមព្រំដែនពីសំណាក់ប្រទេសវៀតណាម។ ការរំលោភនេះទំនងជាត្រូវបានធ្វើឡើងនៅក្នុងខេត្តខ្មែរជាច្រើនដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
កាលពីប៉ុន្មានឆ្នាំមុន ប្រទេសថៃក៏បានទាមទារ និងមានបំណងច្បាមយកដីខ្មែរខ្លះនៅតាមបណ្តោយព្រំដែនដែរ។ តែដោយសារតុលាការអន្តរជាតិកាត់ក្តីអោយខ្មែរជាអ្នកឈ្នះមក ភាគីថៃ ហាក់បីដូចជាដកថយបន្តិច។ ប្រទេសជិតខាងដែលមានមហិច្ឆិតាដណ្តើមយកទឹកដីខ្មែរតាមព្រំដែនជារឿងដែលខ្មែរទាំងមូលឈឺចាប់រួចទៅហើយ។ តែរឿងមួយទៀត ដែលពលរដ្ឋខ្មែរក្រីក្រឈឺចាប់ដែរនោះ គឺខ្មែររំលោភយកដីខ្មែរគ្នាឯង។
បណ្តាញព័ត៌មានផ្សព្វផ្សាយស្ទើររាល់ថ្ងៃពីការរំលោភយកដីរបស់កសិករក្រីក្រពីសំណាក់អ្នកមានអំណាច និងអ្នកមានទ្រព្យធន។ តើហេតុអី្វបានជាខ្មែរដណ្តើមរំលោភយកដីពីគ្នាឯង? តើខ្មែរគួរស្វែងរកមធ្យោបាយការពារកុំអោយបរទេសដណ្តើមយកដីខ្មែរ ឬក៏រវល់តែរំលោភដីពីគ្នាឯង? មិនយល់…?
© រក្សាសិទ្ធិដោយ thmeythmey.com