អន្តរជាតិ
ហេតុអ្វី​បានជា​អ្នកលេង​ហ្គេម​ចាប់​តុក្កតា​មិនដែល​ឈ្នះ​សោះ?
28, Jun 2017 , 7:10 pm        
រូបភាព
ដោយ: ធីតា
ការបោក​បញ្ឆោត​នៃ​តង្កៀប​ដែល​ចាប់​ផ្នែក​ណាមួយ​នៃ​តុក្កតា រួច​ក៏​ព្រលែង​ទៅវិញ ធ្វើ​ឲ្យ​អ្នក​យល់ថា ខ្វះ​តែ​បន្តិចទៀត​ទេ អ្នកនឹង​ចាប់បាន​តុក្កតា​មួយ​នោះ​ហើយ។ អារម្មណ៍​នេះ​ជំរុញ​អ្នក​ឲ្យ​ចង់​សាកល្បង​ម្តង​ហើយ​ម្តងទៀត ឥតឈប់ឈរ។ ប៉ុន្តែ ហ្គេម​ចាប់​តុក្កតា​គ្រាន់តែ​ជា​ឧបករណ៍​ស្រូប​ប្រាក់​ពី​អ្នក​ឲ្យ​ម្ចាស់​របស់​វា​តែប៉ុណ្ណោះ។ អ្នកលេង​មិន​ឈ្នះ មិន​ពាក់ព័ន្ធ​នឹង​សមត្ថភាព​របស់​អ្នក​បន្តិច​សោះឡើយ។

 
ជា​រូបភាព ចលនា​នៃ​តង្កៀប​នេះ​អាស្រ័យទៅលើ​ចរន្តអគ្គិសនី។ កម្លាំង​នៃ​ចរន្តអគ្គិសនី​កំណត់​លទ្ធផល​នៃ​ហ្គេម។ ប៉ុន្តែ តាមពិតទៅ ចាញ់ ឬ​ឈ្នះ​ស្ថិតនៅលើ​ម្ចាស់​ទូ​ហ្គេម​ច្រើនជាង។ សម្រាប់​ហ្គេម​នេះ គេ​អាច​កំណត់​ប្រាក់ចំណេញ​ប្រចាំថ្ងៃ​ដែល​គេ​ត្រូវបាន​ពី​ម៉ាស៊ីន។
 
ឧបមា​ថា តុក្កតា​មួយ​ថ្លៃ ១០ ដុល្លារ ហើយ​អ្នកលេង​ត្រូវតម្រូវ​ឲ្យ​ដាក់​កាក់​ម្តង​បួន​ដែល​ស្មើនឹង ០,៧ ដុល្លារ (២៨០០រៀល)។ ម្ចាស់​ទូ​បានកំណត់​កម្មវិធី​រួចទៅហើយ គឺ​ម៉ាស៊ីន​ត្រូវ​ស្រូបយក​កាក់​រហូត​គ្រប់​ថ្លៃដើម ទើប​ស្រូប​ប្រាក់ចំណេញ​ជា​ក្រោយ។ ពេលណា​ដែល​ប្រាក់​បាន​គ្រប់​ចំនួន​កំណត់ ទើប​មាន​អ្នកឈ្នះ​ម្តង។ វា​ក៏​អាចទៅរួច​ដែរ ដែល​កម្មវិធី​ត្រូវបាន​គេ​កំណត់ថា មិន​ឲ្យ​មាន​អ្នកឈ្នះ​ម្នា​ក់សោះ ដើម្បី​ប្រមូល​ប្រាក់ចំណេញ​តែ​មុខ​គត់។
 
ហេតុនេះ ទោះជា​អ្នក​ខំប្រឹង​បញ្ជា​តង្កៀប​យ៉ាងណា ក៏​អ្នក​មិនអាច​យកឈ្នះ​ហ្គេម​នេះ​បានដែរ។ ទោះជា​អ្នកជា​មនុស្ស​មានសំណាង​រហូតមក ក៏ត្រូវ​តែ​ចាញ់​ដែរ។ បែបនេះ តើ​អ្នក​ចង់​សាកល្បង​យកឈ្នះ​ហ្គេម​នេះ​ទៀត​ដែរ​ទេ ?
 
 
 

Tag:
 ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com