ជាតិ
EDCភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល​បាន​ជាង១១ម៉ឺន​បន្ទប់​ក្នុង​រយៈពេល៦ខែ
01, Jul 2015 , 8:52 am        
រូបភាព
ដោយ: ថ្មីៗ
គិត​ត្រឹម​យប់​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥  អគ្គិសនី​កម្ពុជា​បាន​ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ ៦១០ រៀល ដល់ក​ម្មករ កម្ម​ការ​នី សិស្ស​និស្សិត ដែល​ជួល​ផ្ទះ និង​បន្ទប់​ជួល បាន​ចំនួន ១១០,២៨៦បន្ទប់​ហើយ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គស​នី​កម្ពុជា។



យុទ្ធនាការ​នៃ​ការចុះ​ភ្ជាប់ ចរន្តអគ្គិសនី​តម្លៃ៦១០រៀល ដែលជា​ថ្លៃ​អនុគ្រោះ ដល់​អ្នកប្រើប្រាស់​ក្រោម៥០គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ​នេះ បានចាប់ផ្តើម​រយៈពេល៦ខែ​មកហើយ ពោលគឺ​ចាប់ពី​ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៤មក៕


© រក្សាសិទ្ធិដោយ thmeythmey.com