ជាតិ
​​​ន​យោ​បាយ​ជាតិ​
មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម១៦ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០១៤
01, Jul 2015 , 4:14 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្លែងថា ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​បាន​កើនឡើង​ពី ៧ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០០២ មកដល់១៦ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០១៤នេះ។ វា​ជា​ចំនួន​កើនឡើង​ដែល​ធ្វើ​ឲ្យ​លោក​អគ្គនាយក​កត់សម្គាល់​យ៉ាងខ្លាំង។ បើតាម​ការអះអាង​រប​ស់មេ​ប៉ូលីស​អន្តោប្រវេសន៍ ចំនួន១៦ម៉ឺន​នាក់​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​នេះ ក៏​មិនទាន់​ជា​ចំនួន​សរុប​ចុងក្រោយ​នោះដែរ។ លោក សុខ ផល បានបង្ហាញ​របាយការណ៍​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​អន្តោប្រវេសន៍​នៅ​កម្ពុជា។


សូមស្តាប់ប្រសាសន៍លោក​ សុខ ផល



«ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​ចូលមក​កម្ពុជា​តាម​ច្រកព្រំដែន​អន្តរជាតិ និង​តាម​បន្ទាត់​ព្រំដែន។ ដូច្នេះ​យើង​ត្រូវ​ពង្រឹង»។ នេះ​ជាការ​ទទួលស្គាល់​របស់​លោក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

នៅក្នុង​ក្របខណ្ឌ​នៃ​ការ​បោ​សម្អាត​ជនអន្តោប្រវេសន៍​ខុសច្បាប់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក៏បាន​រកឃើញ​ពលករ​បរទេស​ដែល​កំពុងធ្វើការ​ងារ​នៅ​កម្ពុជា​ដោយ​គ្មាន​ឯកសារ​ច្បាប់​បញ្ជាក់​ត្រឹមត្រូវ​ជាច្រើន​ពាន់​នាក់​ដែរ។ ក្នុង​បរិបទ​នេះ លោក​អគ្គនាយក​អន្តោប្រវេសន៍​បានស្នើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​រាជធានី និង​ភាគី​ពាក់ព័ន្ធ​ផ្តល់​កិច្ចសហការ​ដើម្បី​ក្រុមការងារ​អន្តោប្រវេសន៍​បន្ត​ការស្រាវជ្រាវ​រក​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​ពលករ​បរទេស​ខុសច្បាប់​ដោយ​ប្រសិទ្ធភាព៕


© រក្សាសិទ្ធិដោយ thmeythmey.com