ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្រ្ត​ CNRP ចូលស្តាប់សន្និសីទកាសែតរបស់លោក វ៉ា គឹមហុង
02, Jul 2015 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពីររូប ដែលល្បីខាងតវ៉ារឿងព្រំដែននោះ គឺលោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចូលទៅស្តាប់សន្និសីទកាសែតរបស់លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានកិច្ចការ​ចម្រុះព្រំដែន។ សន្និសីទកាសែតរបស់លោក វ៉ា គឹមហុង ស្តីពីការបង្ហាញផែនទីផ្លូវការដែលរដ្ឋាភិបាលកម្ពុជា បាន និងកំពុងប្រើប្រាស់ក្នុងខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម។



យ៉ាងណាក្តី អ្នកសម្របសម្រួលសន្និសីទកាសែតនោះ គឺលោក ផៃ ស៊ីផាន ក៏បានទទួលស្វាគមន៍អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំងពីររូបនោះ ឲ្យស្ថិត​នៅ​កន្លែងសមគួរស្តាប់លោក វ៉ា គឹមហុង ផងដែរ។ លោក ផៃ ស៊ីផាន មិនបានបញ្ជាក់ថា លោកតំណាងរាស្រ្តបក្សប្រឆាំងទាំងពីរ មកតាមការអញ្ជើញរបស់លោក វ៉ា គឹមហុង ឬមកដោយខ្លួ​នឯង​​នោះទេ?




© រក្សាសិទ្ធិដោយ thmeythmey.com