អត្ថបទពាណិជ្ជកម្ម
ក្មេង​ដែលមាន​ជាតិ​ខ្លាញ់​ឡើង​ខ្លាំង​ប្រឈម​និង​អាការ​ប្រកាច់​កម្រិត​ខ្ពស់
02, Jul 2015 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ

តើ​លោកអ្នក​ធ្លាប់​ជួបប្រទះ​កូន​មាន​អាកា​រៈប្រកា​ច់រមូល​ខ្លួន​ទេ ?
អាកា​រៈប្រកា​ច់នេះ​ភាគច្រើន​កើត​លើ​ក្មេង​ដែលមាន​អាយុ​ចាប់ពី ១ ឆ្នាំ ទៅ ៤ ឆ្នាំ លើ​កុមារ​ដែលមាន​ជាតិ​ខ្លាញ់​ឡើង​ខ្ពស់​ហើយ​ក្មេង​ទាំងនោះ​បង្ហាញ​អាកា​រៈ​ឈឺពោះ​យ៉ាងខ្លាំង​មាន​ឥរិយាបទ​ហាក់​ខ្លាច។ និង​មាន​អារ​ម្ម​ណ៏​មិនល្អ  ទោះជា​អាកា​រៈ​ក្មេង​មើលទៅ​ដូចជា​ធ្ងន់ធ្ងរ​តែ​មិនសូវ​បង្កអោយមាន​គ្រោះថ្នាក់​អ្វី​ទេ ។

• មុនពេល​ប្រកាច់​ក្មេង​អាច​សម្តែង​ឲ្យ​ឃើញ​អាកា​រៈ​មួយចំនួន​ដូចជា៖
–    មុខ​ឡើង​ក្រហម បែកញើស ថ្ងាស​ឡើងក​ម្តៅ
–    រមួល​ដងខ្លួន និង អ៊ែន​ខ្នង
–    ភ្នែក​ស្លឺ​ឡើងលើ
–    មុខ​ឡើង​ពណ៌​ខៀវ ហាក់​ប្រឹង​ដកដង្ហើម​យ៉ាងខ្លាំង ។

•បើសិន​លោកអ្នក​ជួប​អាកា​រៈ​មាន​សភាព​បែបនេះ​ត្រូវអនុវត្ត​ន៏​វី​ធី​សង្គ្រោះ​ដូចខាងក្រោម៖
–    យក​របស់​ដែល​នៅ​ជុំវិញខ្លួន​ក្មេង​ចេញ​អោយអស់​បើ​គេ​មាន​អាកា​រៈ​ប្រកាច់​ខ្លាំង​ត្រូវ​ជូន​ទឹកមាត់​ដែល​ហូរ​ពី​មាត់​នោះ​ចេញ ។
–    បន្ថយកម្តៅ​នៅក្នុង​រាងកាយ​ដោយ​ដោះអាវ​ចេញ​ក្មេង​ចេញ​ហើយ​ជូត​ខ្លួន​ដោយ​ទឹក​ក្តៅ​ឧ​ណ្ឌ។ គឺ​ជូត​ពី​ក្បាល​ចុះមក កុំ​ឲ្យ​ក្មេងរ​ងារ​ជ្រុល  បន្ទាប់ពី​ក្មេង​ឈប់​ប្រកាច់​គប្បី​រៀបចំ​ឲ្យ​សម្រាក​និង​ដណ្តប់​ដោយ​ក្រឡា​ត់​ស្តើង​ហើយ​ត្រូវ​តាមដាន​កា​រវិ​ឌ្ឍ​ន៏​នៃ​ស្ថានភាព អាកា​រៈ​ប្រកាច់​របស់គេ​តទៅទៀត បើ​ឃើញ​សភាព​មិន​ស្រួល​ប្រញាប់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com