អត្ថបទពាណិជ្ជកម្ម
ហាង​នំ​បុ័ង Tous Les Jours សាខា​ទី៧ថ្មី​មានការ​គាំទ្រ​ខ្លាំង​នៅក្បែរ​ស្តុ​ប​ម៉ុងឌី​យ៉ា​ល់
12, Jul 2015 , 1:09 pm        
រូបភាព
ដោយ: ថ្មីៗ

កាលពី​ម្សិលមិញ ហាង​នំ​បុ័ង Tous Les Jours បាន​បើកសម្ពោធ​ជា​ផ្លូវការ ជា​សាខា​ទី៧ថ្មី ដែលមាន​ការទទួលស្គាល់​ថា មានឈ្មោះ​ល្បី​ទូទាំង​ទ្វីបអឺរ៉ុប និង​អាស៊ី ជាពិសេស​ល្បី​ទូទាំងប្រទេស​កូរ៉េ​នោះ កំពុងតែ​បាន​ពង្រីក​វិសាលភាព​លើ​ដែន​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេសកម្ពុជា​នេះហើយ ដើម្បី​បំពេញតម្រូវការ​របស់ អតិថិជន​ដែល​និយម​គាំទ្រ​ដល់ Tous Les Jours ។ ទីតាំង​ស្ថិតនៅ​ទល់មុខ ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ កម្មវិធី​សម្ពោធ​ហាង​ថ្មី​ទី៧នេះ មានការ​គាំទ្រ​ពី​ភ្ញៀវ​ចូលមក​ជាវ​នំ​បុ័ង នំ​ខួបកំណើត ភេសជ្ជៈ ក្នុង​ហាង Tous Les Jours ហួស​ពី​ការរំពឹងទុក ។

ដោយនៅ​ក្នុងឱកាស​សម្ពោធ ហាង​នំ​បុ័ង Tous Les Jours បញ្ចុះតម្លៃ​ពិសេស៥០ភាគរយ គ្រប់ប្រភេទ​នំ​ខេ​ក​ទាំងអស់ ប្រមាណ​ជាង៣៥០នំ​បាន​ដាក់លក់​សម្រាប់​បំពេញតម្រូវការ​អតិថិជនក្នុង​ថ្ងៃ​ពិសេស​នេះ។

មិន​ត្រឹមតែ ប៉ុណ្ណោះ​ប្រសិនបើ​អតិថិជន ជាវ​នំ​ឬក៏​ភេសជ្ជៈ​អស់​តម្លៃ​ចាប់ពី ១០ដុល្លារ​ឡើង អតិថិជន​ហាង​នំ​បុ័ង Tous Les Jours នឹងត្រូវ​បានទទួល​បាន​នូវ​ការ​បង្វិល​កង​ផ្សងសំណាង
ដែលមាន​រង្វាន់​ពិសេស​ជាច្រើន។ ចំពោះ​សិស្ស និស្សិត​ទាំងអស់ ដែល​ជាវ​នំ​បុ័ង​អស់​ត្រឹម២ដុល្លារ នឹង​ទទួលបាន​ភេសជ្ជៈ Minute Maid Pulpy មួយ​ដប​ដោយ​ឥតគិតថ្លៃ​ដែល​ផ្តល់ជូន​នេះ​មាន​រយៈពេល​ដល់​មួយ​សប្តាហ៍ ពីថ្ងៃ​ទី១១ កក្កដា ២០១៥ ដល់ ១៨ កក្កដា ២០១៥។

(អត្ថបទ​ពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com