ជាតិ
​​​ន​យោ​បាយ​ជាតិ​
បើ​ពឹង​តែ​លើ សម រង្ស៊ី-កឹម សុខា-ហ៊ុន សែន ជាតិ​នឹង​រលាយ!
14, Jul 2015 , 4:41 pm        
រូបភាព
ដោយ:
ពី​ក្នុង​ពិធី​ជួប​អ្នកគាំទ្រ​ខ្លួន​នៅ​ប្រទេស​បារាំង លោក កឹម សុខា បាន​អំពាវនាវ​ឲ្រ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​កុំ​ឲ្យ​ផ្តល់​ក្តីសង្ឃឹម​តែ​ទៅលើ​មេដឹកនាំ​ប៉ុន្មាន​នាក់​ខាងលើ​ហួសហេតុ​ពេក។ លោក​ថា ការផ្តល់​តម្លៃ​ដល់​បុគ្គល​ហួសហេតុ ហើយ​ចាត់ទុក​អ្នកដឹកនាំ​ជា​តួអង្គ​ឯងកនោះ វា​នឹងធ្វើ​ឲ្យ​ប្រទេសជាតិ​ជួប​គ្រោះថ្នាក់ ។



លោក កឹម សុខា បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ពឹងផ្អែក​តែ​ទៅលើ​រូបលោក លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ឲ្យ​សោះ ព្រោះ​វា​នឹងធ្វើ​ឲ្យ​ជាតិ​មហន្តរាយ។ «ខ្ញុំ​ចង់​ឲ្យ​បងប្អូន​គ្រាន់បើ​ទាំងអស់គ្នា កុំ​គិតថា អ្នកណា​ពូកែ ជាង​អ្នកណា។ បើ​ពឹង​តែ​លើ កឹម  សុខា សម រង្ស៊ី ឬ​ហ៊ុន សែន ពី​របីនាក់​ហ្នឹង​ថា គ្រាន់បើ យើង​នឹង​រលាយ​ហើយ។ លុះត្រាតែ​យើង​គ្រាន់បើ​ទាំងអស់គ្នា។ នេះ​ជា​សារ​នយោបាយ​របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃទី ១៣ ខែកក្កដា។

តាមពិត​សារ​របស់លោក កឹម សុខា ធ្វើឡើង ក៏​ចង់​ផ្តាំ​ទៅ​អ្នកគាំទ្រ​ខ្លួន កុំ​ឲ្យ​មានគំនិត​ស្វែង​រកតែ​តួឯក។ លោក កឹម សុខា អះអាងយ៉ាងនេះ​ថា៖ «ខ្ញុំ​មិន​ចង់​ឲ្យ​ខ្មែរ​ដើររក​ជើង​តួឯក​ទេ ។ តួឯក​ហ្នឹងហើយ ដែល​ធ្វើ​ស្រុក​ធ្លាក់ទឹក។ ចេះតែ​បញ្ចើចបញ្ចើ​អ្នកដឹកនាំ ខុស​ក៏​ល្អ….។ ខុស១០ ដង នៅតែ​អ្នកដឹកនាំ គាត់​ពូកែ គាត់​មាន​ល្បិច គាត់​ធ្វើ​ហ្នឹង​សុទ្ធតែ​ល្បិច យើង​មិនដឹង​កុំអាល​ថា ចាំមើល​សិន​ទៅ»។ លោក កឹម សុខា បន្ថែមថា ប្រសិនបើ​ពលរដ្ឋ​ឲ្យ​តម្លៃ​ខ្លាំងពេក​តែ​ទៅលើ​អ្នកដឹកនាំ វា​នឹងធ្វើ​ឲ្យ​អ្នកដឹកនាំ​មាន​អំនួត។ « កាលណា​ឲ្យ​តម្លៃ​លើ​មេដឹកនាំ​ពេក​គឺ​មេដឹកនាំ​ជោរ ហើយ​ជោរ​ហ្នឹងហើយ គឺ​អស់​ជាតិ។ ខ្ញុំ​ក៏​មិន​ចង់​ដើរតួ​ឯក​ទេ ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ទាំងអស់គ្នា​ជា​តួ​ទាំងអស់គ្នា»។នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា៕


© រក្សាសិទ្ធិដោយ thmeythmey.com