ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការបរទេស​នាំ​អ្នកកាសែត​ទៅ​ព្រំដែន​វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ
21, Jul 2015 , 9:37 am        
រូបភាព
 
រដ្ឋលេខាធិការ​ក្រសួងការបរទេស លោក ឡុង វិ​សា​លោ កំពុង​ដឹកនាំ​អ្នកសារព័ត៌មាន ទៅកាន់​ព្រំដែន​វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នៅ​ព្រឹក​ថ្ងៃទី២១ខែកក្កដា​នេះ។ ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី ដែល​មិនទាន់​ហ៊ាន​និយាយ​ចូល​ជ្រៅ​អំពី​គោលបំណង​នៃ​បេសកកម្ម​នេះ។



«យើង​ទៅ​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ។ ខ្ញុំ​មិនទាន់​អាច​និយាយ​ចូល​លម្អិត​អំពី​រឿងនេះ​នៅឡើយ​ទេ»។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា។

ប៉ុន្តែ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ព្រឹក​នេះ​ថា ក្រុមការងារ​គណៈ​ការ​ព្រំដែន​ត្រូវ​ទៅ​ចំនុច​បង្គោល​ព្រំដែន​លេខ ៩៤ និង៩៥ ដែលជា​កន្លែង​កើតមាន​ទំនាស់​កន្លងមក​នោះ។ ជា​កន្លែង​ដែល​កម្ពុជា​អះអាងថា កសិករ​ខ្មែរ​បានធ្វើ​ស្រែ​ចូលក្នុង​ទឹកដី​វៀតណាម។

គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​អំពី​គោលបំណង​នៃ​ការធ្វើដំណើរ​ទៅ​តំបន់​មានទំនាស់​ព្រំដែន​ជាមួយ​វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះឡើយ។ លោក វ៉ា គឹមហុង គ្រាន់តែ​បញ្ជាក់ថា បេសកកម្ម​នោះ នឹង​ប្រព្រឹត្តទៅ​នៅ​លើដី​ខ្មែរ​តែប៉ុណ្ណោះ ហើយក៏​មិនមាន​គម្រោង​ជួប​ធ្វើ​ការងារ​ជាមួយ​ភាគី​វៀតណាម​ឡើយ៕



Tag:
 ព្រំដែន​កម្ពុជា​វៀតណាម
 ​ខេត្ត​ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com