កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ទិញ​Christian Benteke ពី Aston Villaក្នុងតម្លៃ៥២លាន​ដុល្លារ
23, Jul 2015 , 6:59 pm        
រូបភាព


ក្រុម​ហង្ស​ក្រហម Liverpoolបាន​នាំយក​ខ្សែប្រយុទ្ធ​Christian Benteke ពី​ក្រុម Aston Villa រួចរាល់​ហើយ​ក្នុងតម្លៃ៣២.៥លាន​ផោន ប្រហែល ជិត៥២លាន​ដុល្លារ​អាមេរិក​កាលពី​ម្រិ​ល​មិញ។



ខ្សែប្រយុទ្ធ​អន្តរជាតិ​​បែ​ល​ហ្សិ​កវ័យ២៤ឆ្នាំ​រូបនេះ បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​វែង​ជាមួយ​ហង្ស​ក្រហម ហើយ Benteke ក៏​ជា​កីឡា​ករទី​ពីរ​ដែលមាន​តម្លៃ​ថ្លៃ​ផងដែរ​ដែល​អ្នក​ចាត់​ទូទៅ​Brendan Rodgers នាំមក​កាន់​ទឹកដី Anfield ក្នុង​រដូវក្តៅ​នេះ។

Benteke រក​គ្រាប់​បាល់​បាន ៤៩គ្រាប់ សម្រាប់​ការបង្ហាញ​ខ្លួន ១០១ប្រកួត​ក្នុង​ទឹកដី Villa Park បន្ទាប់ពី Aston Villaនាំយក​រូបគេ​ពី​ក្លិប Genk នៃ​ប្រទេស​បែលហ្សិក ក្នុងតម្លៃ ជាង១១ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ២០១២។

បន្ទាប់ពី​ធ្វើការ​ពិនិត្យ​សុខភាព​រួចរាល់ Benteke បាន​និយាយថា «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានមក​កាន់​ទីនេះ។ ខ្ញុំ​មក​ទីនេះ​ដើម្បី​ឈ្នះ​ពាន និង​សម្រេច​គោលដៅ​ដ៏​អស្ចារ្យ​ជាមួយ​ក្រុម​ថ្មី​នេះ។ នេះ​ជា​ក្លិប​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ជជែក​ជាមួយ​អ្នកចាត់ការ​ទូទៅ​យ៉ាង​ល្អ ហើយ​ខ្ញុំ​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង​របស់គាត់» ។

Bentekeជា​កិ​ឡាករ​ទី័៧ ហើយ​ដែល Liverpool នាំយកមក​ក្នុង​រដូវ​កាល​ថ្មី​នេះ​បន្ទាប់ពី​លក់ Raheem Sterling ទៅ​ឲ្យ មេឃ​ខៀវ Man City ក្នុងតម្លៃ ជាង៧៨លាន​ដុល្លារ​អាមេរិក។

ការផ្ទេរ​កីឡាករ​កន្លងមក៖

២២ កក្កដា

Christian Benteke[Aston Villa - Liverpool] តម្លៃ ជាង៥២លាន​ដុល្លារ
Miguel Britos [Napoli - Watford] គ្មាន​តម្លៃ​ខ្លួន
Jose Jurado [Spartak Moscow - Watford] តម្លៃបិទ​ជិត
Manuel Lanzini [Al Jazira - West Ham] ខ្ចី​ជើង

២១ កក្កដា
AleksandarMitrovic [Anderlecht - Newcastle] ជាង ២០លាន​ដុល្លារ
Kenneth Omeruo [Chelsea - Kasimpasa] ខ្ចី​ជើង
Benjamin Stambouli [Tottenham - Paris St-Germain] ជាង ៩លាន​ដុល្លារ
Patrick Bamford [Chelsea - Crystal Palace] ខ្ចី​ជើង

១៧ កក្កដា
 Fabian Delph [Aston Villa - Manchester City] ជាង ១២លាន​ដុល្លារ 
 KikoCasilla [Espanyol - Real Madrid] ជិត ៧លាន​ដុល្លារ
 YayaSanogo [Arsenal - Ajax] ខ្ចី​ជើង

១៦ កក្កដា
YounesKaboul [Tottenham - Sunderland] មិន​បង្ហាញ​តម្លៃ​ផ្ទេរ
Stewart Downing [West Ham - Middlesbrough] ជិត ៩លាន​ដុល្លារ
Santiago Vergini [Sunderland - Getafe] ខ្ចី​ជើង
Juanfran [Watford - Deportivo La Coruna] ខ្ចី​ជើង
Robinho [Santos - Guangzhou Evergrande] គ្នាន​តម្លៃ​ខ្លួន

១៥ កក្កដា
JordyClasie [Feyenoord - Southampton] ជិត ១៣លាន​ដុល្លារ
Jeremain Lens [Dynamo Kiev - Sunderland] ជិត ១៣លាន​ដុល្លារ
Moha El Ouriachi [Barcelona - Stoke] តម្លៃបិទ​ជិត

១៣ កក្កដា
AsmirBegovic [Stoke - Chelsea] ជិត១៣លាន​ដុល្លារ
Filippo Costa [Chievo - Bournemouth] ខ្ចី​ជើង
Ollie McBurnie [Bradford - Swansea] តម្លៃបិទ​ជិត
Morgan Schneiderlin [Southampton - Manchester United] ជិត៤០លាន​ដុល្លារ
Bastian Schweinsteiger [Bayern Munich - Manchester United] ជាង ២៣លាន​ដុល្លារ​បើតាម​របាយការណ៍

១២ កក្កដា
Glen Johnson [Liverpool - Stoke] គ្មាន​តម្លៃ​ខ្លួន
IkerCasillas [Real Madrid - Porto] គ្មាន​តម្លៃ​ខ្លួន





Tag:
 ដោះដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com