កីឡាអន្តរជាតិ
អន្តរជាតិ
Arturo Vidal ទៅ Bayern Munich ខណៈ Atletico Madrid ទិញ Filipe Luis ត្រលប់​ទៅវិញ
29, Jul 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែបម្រើ​ក្រុម Juventus កីឡាករ Arturo Vidal បាន​ផ្ទេរ​ទៅកាន់​ក្រុម Bayern Munich ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ ខណៈ កីឡាករ Filipe Luis ត្រូវបាន​ក្លិប​ចាស់ Atletico Madrid នាំយកទៅ​ចូលរួម​ក្រុម​វិញ​បន្ទាប់ពី​ចូលរួម​ជាមួយ Chelsea កាលពី​រដូវ​កាល​មុន។


បេក្ខភាព​ដែល​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ស៊ី​លី​ឈ្នះ​ពាន Copa America និង ជួយ​ក្រុម Juventus ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Champions League កាលពី​រដូវ​កាល​មុន​នោះ បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​រយៈពេល៤ឆ្នាំ​ឲ្យ​ក្រុម​ជើងឯក​អាល្លឺម៉ង់​ក្នុងតម្លៃ​ផ្ទេរ​ប្រមាណ​ជា២៦លាន​ផោន ប្រហែល ជាង៤១លាន​ដុល្លារ​អាមេរិក។
ខ្សែបម្រើ​សញ្ជាតិ​ស៊ី​លី​វ័យ២៨ឆ្នាំ Arturo Vidal បាន​ជួយ​ឲ្យ​ក្រុម​សេះបង្កង់ Juventus ឈ្នះ​ពាន Serie A ក្នុ្ង​ង​ក្របខណ្ឌ​កំពូល​របស់​អ៊ីតាលី បួន​ដង​សម្រាប់​ការចូលរួម​បួន​រដូវ​កាល​របស់គេ​បន្ទាប់ពី​ផ្ទេរ​ពី​ក្រុម Bayer Leverkusen កាលពី​ឆ្នាំ២០១១ ។

ចំណែក​ខ្សែការពារ​ស្លាប​របស់ Chelsea កីឡាករ Filipe Luis បាន​ទៅ​ចូលរួម​ក្រុម​ចាស់ Atletico Madrid វិញ​ដោយ​យល់ព្រម​ចុះហត្ថលេខា​រយៈពេល៤ឆ្នាំ ក្រោយ​ចូលរួម​ជាមួយ​តោ​ខៀវ​បានតែ​មួយ​រដូវ​កាល។

កីឡាករ​អន្តរជាតិ​របស់​ប្រេ​ស៊ី​លវ័យ២៩ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​ឲ្យ​តោ​ខៀវ ២៦ដង និង​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន Premier League ក្នុង​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស និង League Cup ផងដែរ​កាលពី​រដូវ​កាល​មុន។

ការផ្ទេរ​កីឡាករ​កន្លងមក៖
២៨ កក្កដា
Filipe Luis [Chelsea - Atletico Madrid] តម្លៃបិត​ជិត
Arturo Vidal [Juventus - Bayern Munich] តម្លៃបិត​ជិត
Abou Diaby [Arsenal - Marseille] គ្មាន​តម្លៃ​ខ្លួន

២៧ កក្កដា
Ibrahim Afellay [Barcelona - Stoke City] គ្មាន​តម្លៃ​ខ្លួន
Jordan Ayew [Lorient - Aston Villa] តម្លៃបិត​ជិត
Steven Berghuis [AZ Alkmaar - Watford] ជាង ៧លាន​ដុល្លារ
Sergio Romero [Sampdoria - Manchester United] គ្មាន​តម្លៃ​ខ្លួន

២២ កក្កដា
Christian Benteke[Aston Villa - Liverpool] តម្លៃ ជាង៥២លាន​ដុល្លារ
Miguel Britos [Napoli - Watford] គ្មាន​តម្លៃ​ខ្លួន
Jose Jurado [Spartak Moscow - Watford] តម្លៃបិទ​ជិត
Manuel Lanzini [Al Jazira - West Ham] ខ្ចី​ជើង

២១ កក្កដា
AleksandarMitrovic [Anderlecht - Newcastle] ជាង ២០លាន​ដុល្លារ
Kenneth Omeruo [Chelsea - Kasimpasa] ខ្ចី​ជើង
Benjamin Stambouli [Tottenham - Paris St-Germain] ជាង ៩លាន​ដុល្លារ
Patrick Bamford [Chelsea - Crystal Palace] ខ្ចី​ជើង

១៧ កក្កដា
 Fabian Delph [Aston Villa - Manchester City] ជាង ១២លាន​ដុល្លារ 
 KikoCasilla [Espanyol - Real Madrid] ជិត ៧លាន​ដុល្លារ
 YayaSanogo [Arsenal - Ajax] ខ្ចី​ជើង


Tag:
 ដោះដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com