ពីនេះ ពីនោះ
ការជឿជាក់​ខ្លួនឯង ជា​គ្រឹះ​នៃ​ភាពជោគជ័យ
03, Nov 2017 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ដែល​ជោគជ័យ​នៅក្នុង​ជីវិត គឺ​សុទ្ធតែ​កើត​មកពី​សកម្មភាព​ប្រចាំថ្ងៃ ដែល​ពួកគេ​ខំតស៊ូ​ប្រឹងប្រែង និង​ព្យាយាម​នាពេល​កន្លងមក និង​នៅពេល​បច្ចុប្បន្ន។ ពួកគេ​ខំតស៊ូ និង​ព្យាយាម​យ៉ាង​ដូច្នេះ ព្រោះ​ពួកគេម្នាក់ៗមាន​ជំនឿ​លើ​ខ្លួនឯង​ថា៖ «ការជឿជាក់​លើ​ខ្លួនឯង គឺជា​កម្លាំងចិត្ត​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ទម្លុះ​រនាំង​ជីវិត ដែល​តែងតែ​រារាំង​ពួកគេ មិន​ឲ្យ​ឈានទៅដល់​ភាពជោគជ័យ និង​មិនអាច​សម្រេច​គោលដៅ​នៅក្នុង​ជីវិត​បាន»។ នេះ​មានន័យថា ដរាបណា​អ្នក​នៅមាន​ជំនឿ​លើ​ខ្លួនឯង នោះ​ក្តីសង្ឃឹម​សម្រាប់​ភាពជោគជ័យ​នៅតែមាន​ជានិច្ច។



បន្ថែម​លើសពីនេះ អ្នក​ត្រូវ​ទទួលស្គាល់ថា នៅលើ​លោក​នេះ​គ្មាន​នរណាម្នាក់​ដែល​ល្អឥតខ្ចោះ​នោះទេ ហើយក៏​គ្មាន​នរណាម្នាក់​ជោគជ័យ​ដោយ​មិនមាន​ការជឿជាក់​លើ​ខ្លួនឯង ការព្យាយាម និង​ខំតស៊ូ​ក្នុង​ជីវិត​នោះដែរ។ អ្វីដែល​អ្នក​ត្រូវធ្វើ​នៅពេលនេះ គឺ​ព្យាយាម​ខិតខំ​បំពេញ​នូវ​ចំណុច​ខ្វះ​បន្លោះ​របស់​អ្នកជា​ប្រចាំ នោះ​អ្នកនឹង​អាច​សម្រេច​គោលដៅ និង​ទទួលជោគជ័យ​នៅក្នុង​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ៕




© រក្សាសិទ្ធិដោយ thmeythmey.com