កីឡាអន្តរជាតិ
អន្តរជាតិ
Community Shield៖ លោក Wenger ថា ក្រុម​របស់លោក​បាន​ឆ្លងកាត់​ឧបសគ្គ​ផ្លូវចិត្ត
03, Aug 2015 , 4:58 pm        
រូបភាព


អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​អះអាងថា​កីឡាករ​របស់លោក​បាន​ឈ្នះ​ឧបសគ្គ​ផ្លូវចិត្ត​ដ៏​ធំ​មួយ​តាមរយៈ​ការបំបាក់​ក្រុម​តោ​ខៀវ Chelsea ១-០ កាល​យប់​ថ្ងៃអាទិត្យ នៅ​កីឡដ្ឋាន Wembley ដើម្បី​លើក​ពានរង្វាន់ Community Shield មុន​បើក​រដូវ​កាល​ថ្មី។



ជ័យជម្នះ​របស់​កាំភ្លើង​ធំ Arsenal លើក​នេះ​បាន​ជម្រះ​ភាពមិន​ដែល​ចាញ់​របស់​តោ​ខៀវ Chelsea ដែល​ដឹកនាំ​ដោយ លោក Jose Mourinho   ក្រោយ​ជួបគ្នា១៣ប្រកួត​កន្លងមក។

គ្រាប់​បាល់​ជ័យជម្នះ​គឺ​រកបាន​ដោយ​កីឡាករ Alex Oxlade-Chamberlain នៅ​នាទី ២៤ ក្នុង​តង់​ទី១ និង​បន្ត​នាំមុខ​រហូតដល់​ចប់​ការប្រកួត៩០នាទី។

តោ​ខៀវ មានឱកាស​ស៊ុត​ច្រើនជាង​កាំភ្លើង​ធំ​ប​ន្តែ​ចំ​គោលដៅ​តែ២ដង​ប៉ុណ្ណោះ​ដោយ​ការទា​ត់បាល់​ហ្វ្រី​ខី​ក​របស់​កីឡាករ Oscar និង​ការ​តែ​តរបស់​កីឡាករ Kurt Zouma ដែល​ត្រូវបាន​អតីត​អ្នកចាំទី Petr Cech ជួយសង្គ្រោះ​បាន​រហូត។

គួរ​រម្លឹក​បន្តិច​ថា​នេះ​ជា​ពាន​ទី៣ហើយ​ដែល​ក្រុម​របស់លោក Wenger ទទួលបាន​មុន​បើក​រដូវ​កាល​ថ្មី និង​បាន​ការពារ​តំណែង​ជើងឯក​កម្ម​វី​ធី Community Shield នេះ​ពីរ​សម័យកាល​ជាប់​គ្នា​ផងដែរ​នៅមុន​ការបើក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ Premier League៕



© រក្សាសិទ្ធិដោយ thmeythmey.com