កីឡាអន្តរជាតិ
អន្តរជាតិ
Stoke ចំណាយលុយ​រហូតដល់១៩លាន​ដុល្លារ​ដើម្បី​យក Shaqiri ពី Inter Milan
12, Aug 2015 , 12:15 pm        
រូបភាព

Stoke City បាន​ចុះ​កិច្ចព្រមព្រៀង​រួចរាល់​អស់ហើយ​ដើម្បី​នាំយក​ខ្សែបម្រើ​ស្លាប Xherdan Shaqiri ពី​ក្រុម Inter Milan ក្នុងតម្លៃ ១២លាន​ផោន (ជិត១៩លាន​ដុល្លារ​អាមេរិក) ក្នុងតម្លៃ​ផ្ទេរ​ជា​កំណត់ត្រា​ថ្មី​របស់​ក្លិប​នៅ​អង់គ្លេស​មួយ​នេះ។ 



ខ្សែបម្រើ​អន្តរជាតិ​ស្វី​សវ័យ២៣ឆ្នាំ ដែល​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​បាន៤៦ដង និង​រក​គ្រាប់​បាល់​បាន ១៧គ្រាប់​នេះ បាន​ចុះកិច្ចសន្យា​រយៈពេល៥ឆ្នាំ​ឲ្យ Stoke ហើយ Shaqiri ក៏​ជា​កីឡា​ករទី៩ផងដែរ​ដែល​អ្នកចាត់កា​រទូ​ទៅ​លោក Mark Hughes នាំយកមក​ក្នុង​ដូ​វ​កាល​នេះ។

វត្តមាន​របស់​អតីត​កីឡាករ Bayern Munich មកកាន់​ទឹកដី Britannia នេះ​បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្សែប្រយុទ្ធ Peter Crouch ដែល Stoke ទិញ​មកពី​ក្លិប Tottenham Hotspurs ក្នុងតម្លៃ ១០លាន​ផោន (ជាង ១៥លាន​ដុល្លារ) កាលពី​ឆ្នាំ២០១១។

មុន​ការផ្ទេ​ជា​ផ្លូវការ Shaqiri ក៏​បានមក​ទស្សនាការ​ប្រកួត​បើកឆាក​ក្របខណ្ឌ Premier League រវាង Stoke និង Liverpool ផងដែរ​នា​ពហុ​កីឡដ្ឋាន Britannia កាលពី​ថ្ងៃអាទិត្យ។

ការផ្ទេរ​កីឡាករ​កន្លងមក៖

១១ សីហា
Xherdan Shaqiri [Inter Milan - Stoke] តម្លៃ ជិត១៩លាន​ដុល្លារ
Jussi Jaaskelainen [West Ham - Wigan] គ្មាន​តម្លៃ​ខ្លួន
Salomon Rondon [Zenit St Petersburg - West Brom] តម្លៃ ជិត១៩លាន​ដុល្លារ
Emiliano Martinez [Arsenal - Wolves] ខ្ចី​ជើង

៦ សីហា
Yann M'Vila [Rubin Kazan - Sunderland] ខ្ចី​ជើង
Ivan Toney [Northampton - Newcastle] តម្លៃបិទ​ជិត
Angel Di Maria [Manchester United - Paris St-Germain] ជាង ៦៧លាន​ដុល្លារ
Bakary Sako [Wolves - Crystal Palace] គ្មាន​តម្លៃ​ខ្លួន
Aly Cissokho [Aston Villa - Porto] ខ្ចី​ជើង

២៨ កក្កដា
Filipe Luis [Chelsea - Atletico Madrid] តម្លៃបិត​ជិត
Arturo Vidal [Juventus - Bayern Munich] តម្លៃបិត​ជិត
Abou Diaby [Arsenal - Marseille] គ្មាន​តម្លៃ​ខ្លួន

២៧ កក្កដា
Ibrahim Afellay [Barcelona - Stoke City] គ្មាន​តម្លៃ​ខ្លួន
Jordan Ayew [Lorient - Aston Villa] តម្លៃបិត​ជិត
Steven Berghuis [AZ Alkmaar - Watford] ជាង ៧លាន​ដុល្លារ
Sergio Romero [Sampdoria - Manchester United] គ្មាន​តម្លៃ​ខ្លួន


Tag:
 ដោះដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com