ពីនេះ ពីនោះ
វិធី​យកឈ្នះ ការអៀនខ្មាសច្រើន
22, Apr 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
តើ​ការនិយាយ​គ្នា នៅ​ពីមុខ​មនុស្ស​ជាច្រើន ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួល ឬ​ចង់​គ្រុន​ហើយ​មែន​ទេ? បើសិនជា​អ​ញ្ជឹ​ង​មែន​នោះ អ្នក​ក៏​មិនចាំបាច់​បារម្ភ​អ្វី​ច្រើន​ដែរ។ មាន​មនុស្ស​ច្រើនណាស់ កំពុងតែ​ជួប​បញ្ហា​អៀនខ្មាស់ ពី​កម្រិត​តិចតួច​ទៅ​ធ្ងន់ធ្ងរ និង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​យកឈ្នះ​វា​ដែរ។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះខ្លះៗ ដែល​អ្នក​អាច​យកឈ្នះ ការអៀនខ្មាស់​បាន។



កំណត់​គោលដៅ​សម្រាប់​ខ្លួនឯង
វា​មិនទាន់​គ្រប់គ្រាន់​ទេ ដែល​គិតថា “ខ្ញុំ​នឹង​ទៅ​ទីនោះ​ឲ្យ​បាន ដោយ​គ្មាន​ភាព​អៀនខ្មាស់!” ឬ​និយាយ​ស្រដៀង​គ្នា​ថា “ខ្ញុំ​ចង់បាន​ភាព​អស្ចារ្យ។ តើ​អ្នកធ្វើ​ម៉េច​កើត​ទៅ? អ្នក​ត្រូវតែកំណត់​គោលដៅ សកម្មភាព​របស់​អ្នក​ឲ្យ​បាន​សិន ដូចជា ការនិយាយ​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់គ្នា ឬ​ការចាប់ផ្តើម​កិច្ចសន្ទនា​ជាមួយ​មនុស្ស​ប្រុស ឬ​ស្រី​ស្អាត​ណា​ម្នាក់ ដែល​អ្នក​បាន​ស្គាល់។ ចូរ​ផ្តោតអារម្មណ៍​ទៅលើ កិច្ចការ​ប្រចាំថ្ងៃ​ដ៏​តូច​មួយ បន្ទាប់មក ចាំ​វា​វិ​វត្ត​ទៅមុខទៀត​បន្តិចម្តង។ បន្ទាប់មក អ្នក​ក៏​អាចអនុវត្ត​ការនិយាយ នៅ​ចំពោះមុខ​មនុស្ស​ជាច្រើន​បានដែរ។

រក​អ្វីដែល​ធ្វើ​ឲ្យ​អ្នក មាន​ផាសុខភាព
ការ​បង្វឹក​ខ្លួនឯង ដោយ​ការ​ផឹកស្រា​រាល់​យប់​នៅក្នុង​ក្លិប ប្រហែលជា​មិនអាច​ទៅរួច​ទេ។ តែ​បើសិនជា​អ្នក ទៅ​ជួយ​កាត់​ក្រចកជើង ឲ្យ​លោកយាយ​អ្នក​វិញ គួរតែ​អាចធ្វើ​បាន​ហើយ។ ដូច្នេះ អ្នក​មិនគួរណា​ព្យាយាម ជម្នះ​នូវ​ភាព​អៀនខ្មាស់​របស់ខ្លួន ក្នុងស្ថានភាព​ដែល​អ្នក​មិនអាច​ធ្វើបាន​នោះទេ ព្រោះ​វា​គ្មាន​ប្រយោជន៍​នឹងធ្វើ​ឡើយ។ អ្នក​មិនគួរ​ធ្វើ​នូវ​រឿង​គ្រប់យ៉ាង ដែល​មនុស្ស​គ្រប់គ្នាផ្សេងៗទៀត កំពុងតែ​ធ្វើ​ទេ។ ហើយ​បើសិនជា​អ្នកធ្វើ​មែន​នោះ អ្នកនឹង​មិនអាច​ធ្វើ​វា​បាន ហើយក៏​មិនអាច​ស្វែងរក​នរណាម្នាក់ ដែល​ចង់​អនុវត្ត​ជាមួយ​ដែរ។ បើសិនជា​បរិយាកាស​ក្នុង​បារ មិនត្រូវ​ចិត្ត​អ្នក​ទេ វា​ពិតជា​មិនមាន​អ្វី​ទាស់ខុស​ទេ ក្នុងការ​ពង្រឹង​ជំនាញ​សង្គម ក្នុង​ហាង​កាហ្វេ ឬ​កន្លែងធ្វើការ។

ចូលរួម​ក្នុងស្ថានភាព ដែល​មិន​ផ្តល់​ផាសុខភាព​ដល់​ខ្លួនឯង
និយាយ​ទៅ ចំណុច​នេះ គឺ​ផ្ទុយគ្នា​នឹង​ចំណុច​ខាងលើ ១៨០ ដឺ​ក្រេ​តែម្តង ប៉ុន្តែ អ្នក​ពិតជា​ត្រូវ​ការបញ្ចូល​ខ្លួន​ខ្លះ ទៅក្នុង​ស្ថានភាព​ដែល​អ្នក អាច​រក្សា​អារម្មណ៍​ខ្លួនឯងបាន ទោះបីជា​វា​មិន​ផ្តល់​ផាសុខភាព​ដល់​អ្នក​ក៏ដោយ។ ចូរ​ចាប់ផ្តើម​ដោយ​ការនិយាយ សន្ទនា​គ្នា​ដ៏​ខ្លី​មួយ ជាមួយ​មនុស្ស​ស្រី ជជែក​គ្នា​ជាមួយ​មនុស្ស​ម្នាក់​ដែល​អង្គុយ​ជិត​អ្នក។ មនុស្ស​ភាគច្រើន អាច​នឹង​ពិបាកធ្វើ​រឿង​ទាំងនេះ​ណាស់ ប៉ុន្តែ ឱកាស​សម្រាប់​អ្នកអនុវត្ត គឺ​បានមក​ដល់​ហើយ តើ​អ្នក​នៅចាំ​ដល់​ណា​ទៀត​ទៅ?

ណែនាំ​ខ្លួនឯង​ប្រាប់​អ្នក ទើប​ស្គាល់​ម្នាក់​រាល់ថ្ងៃ
វា​ច្រើនតែ​ជា​រឿង​មួយ កាន់តែ​ងាយស្រួល ក្នុងការ​និយាយ​ជាមួយ អ្នក​ដែល​មិន​ធ្លាប់​ស្គាល់ យ៉ាងហោចណាស់ ក៏​អាច​និយាយ​រឿង​ដ៏​ខ្លី​មួយ​បានដែរ។ ដូច្នេះ ដោយសារតែ​អ្នកនឹង​មិនអាច ជួប​ពួកគេ​ម្តងទៀត​នោះ តើ​ពួកគេ​នឹង​ខ្វល់​ថា អ្នកជា​នរណា​ដែរឬទេ? ពួកគេ​អាចជា​មនុស្ស រស់​នៅតាម​ចិញ្ចើមថ្នល់ ឬ​អ្នក​ចាំ​ជិះឡាន​ក្រុង​ជាដើម។ ចូរ​ព្យាយាម​ប្រើ​ខ្សែ​ភ្នែក និង​ញញឹម​ដាក់​ពួកគេ​ទេ។ កាលណា​អ្នកធ្វើ​បែបនេះ​កាន់តែច្រើន អ្នកនឹង​យល់ថា មនុស្ស​ទាំងនោះ មាន​ភាព​រាកទាក់​ចំពោះ​អ្នក​ណាស់៕
 

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com