ជាតិ
វៀតណាម ផ្តល់ជំនួយ​ម៉ាស៊ីន​ផ្សាយ​វិទ្យុ ១៥ គ្រឿង​ដល់ ក្រសួងពត៌មាន​កម្ពុជា
14, Aug 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
រដ្ឋាភិបាល​វៀតណាម បានផ្តល់​ជំនួយ​ម៉ាស៊ីន​ផ្សាយ​វិទ្យុ ១៥ គ្រឿង​ដល់​ក្រសួងពត៌មាន​កម្ពុជា ដើម្បី​យកទៅ​បំពាក់​នៅតាម​បណ្តា​ខេត្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១២ ខែសីហា តាមរយៈ លោក Nguyen Dang Tien អគ្គនាយក​វិទ្យុ​សំឡេង​ប្រជាជន​វៀតណាម។



រដ្ឋាភិបាល​វៀតណាម បានផ្តល់​ជំនួយ​ម៉ាស៊ីន​ផ្សាយ​វិទ្យុ ១៥គ្រឿង ដល់​ក្រសួងពត៌មាន​កម្ពុជា ដើម្បី​យកទៅ​បំពាក់​នៅតាម​បណ្តា​ខេត្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ លោក Nguyen Dang Tien ក្នុង​ដំណើរ​បំពេញ​ទស្សនៈកិច្ច​រយៈពេល ៤ថ្ងៃ ចាប់ពី​ថ្ងៃទី១២ ខែសីហា ដល់​ថ្ងៃទី១៥ ខែសីហា។ ដោយឡែក​ម៉ាស៊ីន​ផ្សាយ​ធំជាងគេ កម្លាំង១០គីឡូវ៉ាត់​បូក១០គីឡូវ៉ាត់ ត្រូវបាន​បំពាក់​នៅ​ស្ថានីយ វិទ្យុជាតិ FM 96MHz ហើយនឹង​ធ្វើការ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី១៣ខែ សីហា ឆ្នាំ២០១៥ រីឯ​ចំនួន១៤គ្រឿង​ទៀត ត្រូវបាន​បំពាក់​នៅតាម​បណ្តា​ខេត្ត ចំនួន១៤ ដែលមាន​កម្លាំង​ផ្សាយ៥គីឡូវ៉ាត់២គីឡូវ៉ាត់ និង១គីឡូវ៉ាត់ ។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក តូច សារ៉េត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វិទ្យុ FM ទូទាំង​រាជធានី-ខេត្ត ក្នុងឱកាស​ទទួល​ស្វាគមន៍។

អគ្គនាយក​វិទ្យុ​សំឡេង​វៀតណាម ព្រមទាំង​គណៈប្រតិភូ​បាន​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​រៀល​ថ្ងៃទី១២ ខែសីហា ដោយមាន​ការទទួល​ស្វាគមន៍​ពី​សំណាក់ លោក លី វ៉ាន់​ហុង អនុរដ្ឋលេខាធិការ ក្រសួងពត៌មាន និង លោក តូច សារ៉េត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វិទ្យុ FM ទូទាំង​រាជធានី-ខេត្ត។

លោក Nguyen Dang Tien ការផ្តល់​ជំនួយ​ម៉ាស៊ីន ផ្សាយ​វិទ្យុ​មកដល់​ក្រសួង​ព័ត៌មាន​កម្ពុជា​នេះ គឺធ្វើឡើង​តាមរយៈ​កិច្ច​សហ ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កន្លង មក ហើយ​វៀតណាម​នឹង​ពិភាក្សា​លើ​ការ​ផ្តល់ជំនួយ​ម៉ាស៊ីន​ផ្សាយ​វិទ្យុ​ដល់​ខេត្ត នានា​នៅ​ប្រទេស​កម្ពុជា ដែល​មិនទាន់មាន​វិទ្យុ​ជា​បន្តទៀត ។

ប្រភព ៖ AKP



© រក្សាសិទ្ធិដោយ thmeythmey.com