អន្តរជាតិ
កូ​ស្តា​រី​កា ៖ សត្វ​ព្រាប​មួយ​ក្បាល​ត្រូវ​ចាប់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន
15, Aug 2015 , 1:23 pm        
រូបភាព
ដោយ: ធីតា
តើ​សត្វ​ព្រាប​ពិតជា​ចេះ​ជួញដូរ​គ្រឿងញៀន​មែនឬ ? នៅ​កូ​ស្តា​រី​កា ប៉ូលិស​ចាប់បាន​សត្វ​ព្រាប​មួយ​ក្បាល នៅពេលដែល​វា​កំពុងតែ​ហើរ ដោយ​នាំយក​គ្រឿងញៀន​ជាប់​ជាមួយ​ខ្លួន  នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងយុត្តិធម៌​កូ​ស្តា​រី​កា កាលពីដើម​សប្តាហ៍​នេះ។

 
សត្វ​ព្រាប​នេះ​ត្រូវ​ចាប់បាន​នៅក្នុង​បរិវេណ​ពន្ធនាគារ​មួយ​ស្ថិតនៅ​តំបន់​ជាយ​រដ្ឋធានី San José ។ កូន​ថង់​ប្លា​ស្ទិ​ចមួយ​ត្រូវបាន​ចងភ្ជាប់​នឹង​ពោះ​របស់​ព្រាប។ កូន​ថង់​នោះ​ផ្ទុក​ដោយ​កូកាអ៊ីន​ទម្ងន់ ១៤ ក្រាម និង​គ្រឿងញៀន​ផ្សេងទៀត​ក្នុង​បរិមាណ​ដូចគ្នានេះដែរ។
 
ក្រសួង​បាន​គូសបញ្ជាក់ថា៖ « ប៉ូលិស​ធ្វើ​ការងារ​បានល្អ ដោយ​ចាត់វិធានការ​គ្រប់​ប្រភេទ​ក្នុងការ​ទប់ស្កាត់​ការ​នាំចូល​គ្រឿងញៀន​ក្នុង​ពន្ធនាគារ » ។ គួររម្លឹកថា ករណី​ប្រើ​សត្វ​ព្រាប​ឲ្យ​នាំ​គ្រឿងញៀន​នេះ​ធ្លាប់​កើតឡើង​រួចមកហើយ​នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com