ព័ត៍មានសុខភាព
សុខភាព៖ កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម មាន​រោគសញ្ញា ដូច​ម្តេចទៅ?
26, Aug 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការ​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ច្រើន​តែមាន​ជាប់ទាក់ទង​នឹង ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម។ ទោះបីជា​យ៉ាងនេះ​ក្តី មាន​ជំងឺ​ច្រើនណាស់ ដែល​អាចធ្វើឱ្យ​មនុស្ស​ធម្មតា ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ។ ការ​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម មិនមែនជា​ជំងឺ​ទេ តែ​វា​ជា​សញ្ញា​ណាមួយ នៃ​ជំងឺ​ផ្សេង​មួយទៀត។


 
ការព្យាបាលភ្លាមៗ ដោយ​បំពេញ​ជាតិ​ស្ករ​មក​ធម្មតា​វិញ ពី​អាហារ​សម្បូរ​ជាតិ​ស្ករ ឬ​ការប្រើ​ថ្នាំ អាច​ប៉ះប៉ូវ​បញ្ហា​នេះ​បាន។ បើសិនជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប់​ខ្លាំង វា​អាច​នឹងមាន​រោគសញ្ញា​ដូចជា ៖
•    ញ័រ​ដើមទ្រូង
•    អស់កម្លាំង
•    ស្បែក​ស្លេកស្លាំង
•    ញ័រ​ដៃជើង
•    ថប់​អារម្មណ៍
•    ឃ្លាន
•    នៅ​មិន​សុខ​ក្នុង​ខ្លួន
•    មាន​អារម្មណ៍​ថា ឈឺឈៀបៗនៅ​ជុំវិញ​មាត់។
នៅពេល​ការខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម មាន​លក្ខណៈ​ធ្ងន់ធ្ងរ វា​នឹងមាន​រោគសញ្ញា ៖
•    វង្វេងវង្វាន់ និង​មិន​អាចធ្វើ​ការងារ​អ្វី​បាន
•    ព្រឹល​ភ្នែក
•    ប្រកាច់
•    សន្លប់។
អ្នក​ដែល​ខ្វះ​ជាតិ​ស្ករ​ធ្ងន់ធ្ងរ ប្រហែលជា​កើតឡើង ពេល​ពួកគេ​ប៉ះពាល់ នឹង​ជាតិពុល​អ្វីមួយ៕
 
 ត្រួតពិនិត្យ​ដោយ www.health.com
 

© រក្សាសិទ្ធិដោយ thmeythmey.com