អន្តរជាតិ
រដ្ឋាភិបាល​សិង្ហ​បុរី​រំលាយ​សភា​ដើម្បី​តៀម​ការបោះឆ្នោត​ជាស​កល
26, Aug 2015 , 11:19 am        
រូបភាព
ដោយ:
រដ្ឋាភិបាល​សិង្ហ​បុរី ចេញ​សេចក្តីប្រកាស​រំលាយ​សភា និង កំណត់​ការ​បរិច្ឆេទ​បោះឆ្នោត​សកល​ដើម្បី ជ្រើសរើស​សមាជិក​រដ្ឋ​សភា​អាណត្តិ​បន្ទាប់។  ការរំលាយ​នេះ គឺ​ដើម្បី​ត្រៀម​សម្រាប់​ការបោះឆ្នោត ដែល​នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ខែកញ្ញា​នេះ ។


 
ម្សិលមិញ​នេះ លោក​ប្រធានាធិបតី​សិង្ហ​បុរី Tony Tan Keng Yam បានប្រកាស​រំលាយ​សភា​អាណត្តិ​ទី ១២  ដើម្បី​ត្រៀម​សម្រាប់​ការបោះឆ្នោត​ជាស​កល ដែល​នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ខែកញ្ញា​ខាងមុខនេះ។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​លី ស៊ាន​ឡុង បានប្រកាស​ពី​ការបោះឆ្នោត កាលពី​ថ្ងៃ​សមាជជាតិ​ស​បា្ហ​ហ៍​មុននេះ។
 
យោងតាម​សេចក្តីប្រកាស​របស់លោក​ប្រធានាធិបតី Tony Tan Keng Yam ដែលជា​អ្នក​ប្រឹក្សា​របស់ លោកនាយក​រដ្ឋមន្ត្រី​លី ស៊ាន​ឡុង ការបោះឆ្នោត​ជាស​កល ឬ​បោះឆ្នោត​សមាជិក​រដ្ឋសភា នឹងត្រូវ​ធ្វើ ឡើង​នៅ​ថ្ងៃទី១១ខែ កញ្ញា​ខាងមុខនេះ។  តាម​សេចក្តីប្រកាស​ដដែល​នោះ ការបោះឆ្នោត​ជាស​កល ២០១៥ នឹងមាន​ចំនួន​អាសនៈ ៨៩ និង ប្រជាជន​បោះឆ្នោត​សរុប​ប្រមាណ​ជាង​ពីរលាន​នាក់​ផងដែរ។ 
 
ជុំវិញ​ការបោះឆ្នោត​នេះ លោកនាយក​រដ្ឋមន្ត្រី​លី ស៊ាន​ឡុង ដែលជា​សមាជិក​របស់​គណបក្ស​កាន់ អំណាច​សកម្មភាព​ប្រជាជន បានចាត់ទុក​ការបោះឆ្នោត​នេះ មិន​ត្រឹមតែ​ជា​ជ្រើសរើស​មេដឹកនាំ​រយៈ ពេល​ប្រាំ​ឆ្នាំ​នោះទេ តែ​វា​ក៏​ជាការ​ជ្រើសរើស​ក្រុមការងារ​ដើម្បី​កំណត់​ពី​ជោគវាសនា​របស់​សិង្ហ​បុរី​ក្នុង រយៈពេល៥០ឆ្នាំ ក្រោយ​ផងដែរ។ អ្វីដែល​គួរកត់សម្គាល់ ក្នុងឱកាស​នៃ​ការធ្វើ​សមាជជាតិ​ប្រចាំ លោក លី បានប្រកាស​នូវ​សមិទ្ធផល​និង គោល​កាណ៍​ជាច្រើន​ចំណុច​ដើម្បី​ព្យាយាម​ទាក់ទាញ​ប្រជាប្រិយភាព របស់លោក​និង គណបក្សកាន់អំណាច​នៅ​អាណត្តិ​បោះឆ្នោត​នៅពេល​ខាងមុខនេះ។
 
សូម​រម្លឹក​ផងដែរ​ថា គិត​ចាប់ពី​ពេល​សិង្ហ​បុរី​ទ​ទូល​បាន​ឯករាជ្យ​ឆ្នាំ១៩៦៥ សិង្ហ​បុរី​ត្រូវបាន​ដឹកនាំ​ដោយ គណបក្សកាន់អំណាច​ស​កម្ម​ភាព​ប្រជាជន(PAP) ដែល​ដឹកនាំ​ដោយ​បិតា​ស្ថាបនិក​លោក លី ក្វាន់​យូ។ ការរក្សាបាន​នូវ​ប្រជាប្រិយភាព​ដ៏​យូរ​នេះ ក៏​ព្រោះតែ​គណបក្សកាន់អំណាច បាន​កែប្រែ​សិង្ហ​បុរី​ជា រដ្ឋ​មួយ​ដែលមាន​ការអភិវឌ្ឍន៍​ឆាប់រហ័ស​នៅក្នុង​តំបន់។ យ៉ាងណាមិញ នៅក្នុង​អាណត្តិ​នេះ គេ​មិនទាន់​អាច​ធានាបាន​នូវ​លទ្ធផល​នោះទេ ព្រោះ​គេ​ឃើញថា​គណបក្សប្រឆាំង​ជាច្រើន​បាន​ចូលរួម គ្នា​បង្កើត​សម្ព​ន្ធ័​ដើម្បី​ប្រជែង​យក​អាសនៈ​នៅក្នុង​មណ្ឌលបោះឆ្នោត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com