ព័ត៍មានសុខភាព
ពេល​អាន​អត្ថបទ​នេះ​រួច អ្នក​ពិតជា​ចូលចិត្ត ញ៉ាំ​ត្រាវ​ជាមិនខាន​ទេ
09, Nov 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
មើមត្រាវ អាច​ប្រើ​ជំនួស​ដំឡូង​បាន។ អ្នក​អាច​យក​អាហារ​មួយ​នេះ មក​ទទួលទាន​ក្រោយពី​ស្ងោរ ចំហុយ ចៀន ឬ​បំពង ឬ​ដុត។ ក្រៅពីនេះ វា​ក៏​ផ្តល់​រស់ជាតិ​យ៉ាង​ឆ្ងាញ់ ដល់​ស៊ុប​របស់​អ្នក សម្រាប់​អាហារ​គ្រប់ពេល​ផងដែរ។ ដោយសារតែ​មើមត្រាវ ជា​ប្រភេទ​បន្លែ​មួយ ដែលមាន​កាឡូរី​ទាប ទើប​វា​មាន​ជីវជាតិ​ច្រើន ហើយ​ខាងក្រោម​នេះ គឺជា​ហេតុផល​មួយចំនួន ដែល​អ្នក​គួរតែ​បញ្ចូល​មើមត្រាវ ទៅក្នុង​របប​អាហារ​របស់​អ្នក។


 
កាឡូរី​ទាប
មើមត្រាវ ប្រហែលជា​ផ្ទុក​កាឡូរី ច្រើនជាង​ស្ពៃ​ស្ពី​ណា​ច ឬ​ប្រូ​ខូ​លី ប៉ុន្តែ វា​នៅតែ​ស្ថិតក្នុង​អម្បូរ​អាហារ មាន​កាឡូរី​ទាប​អ​ញ្ជឹ​ង។ មើមត្រាវ នឹង​ផ្តល់​កាឡូរី ៦០ កាឡូរី នៅពេល​ញ៉ាំ​បាន ៥៧,៦ ក្រាម ហើយ​ភាគច្រើន កាឡូរី​ទាំងនេះ កើតចេញពី​កាបូ​អ៊ី​ដ្រា​ត។
 
កាបូ​អ៊ី​ដ្រា​ត​ដ៏​ល្អ ចំពោះ​សុខភាព
មើម​ត្រា ផ្ទុក​ទៅដោយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត ច្រើនជាង​បន្លែផ្សេងៗទៅទៀត។ ទោះបីជា​យ៉ាងណាក៏ដោយ កាបូ​អ៊ី​ដ្រា​ត​នេះ កើតចេញពី​ម្សៅ​អាមីដុង និង​ជាតិ​សរសៃ ដែលជា​ហេតុ​ជួយ​ឲ្យ​អ្នក​ឆ្អែត​បានយូរ។ មើមត្រាវ​ឆៅ ៥៤,៦ ក្រាម នឹង​ផ្តល់​ការ​បូ​អ៊ី​ត្រាត ១៤ ក្រាម ដែល​ក្នុងនោះ ២ ក្រាម​បាន​ពី​ជាតិ​សរសៃ។
 
មាន​ជាតិ​ខ្លាញ់ និង​ប្រូតេអ៊ីន​ទាប
បើសិនជា​អ្នក​ញ៉ាំ​អាហារ​បួស មើមត្រាវ នឹង​មិនមែនជា​ប្រភព​ប្រូតេអ៊ីន ដ៏​មាន​ប្រយោជន៍​បំផុត សម្រាប់​អ្នក​ឡើយ។ ការ​ញ៉ាំ​មើមត្រាវ ៥៤,៦ ក្រាម គ្រាន់តែ​ផ្តល់​ប្រូតេអ៊ីន​ដល់​រាងកាយ​តែ ១ ក្រាម​ប៉ុណ្ណោះ ហើយ​វា​ក៏​ដូចគ្នា នឹង​ជាតិ​ខ្លាញ់​ដែរ ព្រោះ​បន្លែ​នេះ មើលទៅ គឺ​គ្មាន​ជាតិ​ខ្លាញ់​សោះឡើយ។
 
សូ​ដ្យូ​ម​ទាប
មើមត្រាវ ផ្ទុក​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​មួយចំនួន​ដែរ គឺ​ប្រហែល ៥ មី​លី​ក្រាម​ប៉ុណ្ណោះ ក្នុង​ទម្ងន់​ត្រាវ ៥៤,៦ ក្រាម។ ដូច្នេះ វា​នៅ​ឆ្ងាយ​ពី​តម្រូវការ​ប្រចាំថ្ងៃ សម្រាប់​មនុស្ស​ដែលមាន​សុខភាព​ល្អ​ណាស់ គឺ ២.៣០០ មី​លី​ក្រាម​ឯណោះ។ ទោះបីជា​យ៉ាងណាក៏ដោយ គឺជា​គំនិត​ដ៏​ល្អ​មួយ​ដែរ ព្រោះ​បើសិនជា​ញ៉ាំ​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក វា​នាំ​ឲ្យ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ឡើង​ទម្ងន់​បាន។
 
សម្បូរ​ជាតិ​រ៉ែ និង​វីតាមីន 
មើមត្រាវ សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម រហូតដល់ ៣១០ មី​លី​ក្រាម​ក្នុង​ទម្ងន់​ត្រាវ ៥៤,៦ ក្រាម។ ប៉ូ​តា​ស្យូ​ម គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់ ដើម្បី​ឲ្យ​កោសិកា ជាលិកា និង​សរីរាង្គ​ទាំងអស់ ធ្វើការ​បាន​យ៉ាង​ល្អ​ក្នុង​រាងកាយ។ វា​ក៏​សម្បូរ​ទៅដោយ​ជាតិ​ម៉​ង​ហ្គា​ណេ​ស ដែលជា​តម្រូវការ​រប​ស់​អង់ស៊ីម​ជាច្រើន ធ្វើការ​ក្នុង​ខ្លួន​ដែរ។ ចំណែកឯ​វីតាមីន B6 វិញ​នឹងចូលរួម​ក្នុងការ​បំបែក​ប្រូតេអ៊ីន ខ្លាញ់ និង​កាបូ​អ៊ី​ដ្រា​ត​ដើម្បី​បង្កើត​ថាមពល៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com