ព័ត៍មានសុខភាព
អស្ចារ្យ​ណាស់! ប្រទាល​កន្ទុយក្រពើ ល្អ​បំផុត​សម្រាប់​ស្បែក​ផង និង​ជួយ​ឲ្យ​សក់​ដុះ​ច្រើន​ទៀត
08, Sep 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
នៅពេល​មនុស្ស​យើង​គិត​អំពី ប្រទាល​កន្ទុយក្រពើ ពួកយើង​ច្រើនតែ​ប្រើ​វា សម្រាប់​ព្យាបាល​បញ្ហា​រលាក​ស្បែក ដោយសារ​ពន្លឺព្រះអាទិត្យ។ ទោះបីជា​យ៉ា​នេះ​ក្តី វា​ក៏មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព និង​សម្រស់​ផងដែរ ហើយក៏​មិនមាន​មនុស្ស​ច្រើន ដឹង​អំពី​រឿងនេះ​ឡើយ។


 
ប្រទាល​កន្ទុយក្រពើ ពិត​ជាមាន​វីតាមីន A, C, E និង B (B1, B2, B3, B6 និង Folic Acid) ខ្ពស់ ព្រមទាំង​ជា​រុក្ខជាតិ​មួយ ដែលមាន​វីតាមីន B12 ដែរ។ ក្រៅពីនេះ វា​ក៏​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ​ជាច្រើន​ទៀត​ដូចជា កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ស័​ង្គ​សី ក្រូ​ម៉ូ​ញ សេ​ឡេ​ញ៉ូ​ម សូ​ដ្យូ​ម ជាតិ​ដែក ប៉ូ​តា​ស្យូ​ម និង​ម៉​ង​ហ្គា​ណេ​ស។
 
សមត្ថភាព​ក្នុង​ការជួយ​ឲ្យ​ឆាប់​ជា​វិញ របស់​ប្រទាល​កន្ទុយក្រពើ ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់ សម្រាប់​ព្យាបាល​បញ្ហា​ស្បែក អស់​រយៈពេល​ច្រើន​សតវត្ស​ន៍​ទៅហើយ។ គេ​អាចយ​កវា សម្រាប់​លាប​លើ​ដំបៅ​ដោយសារតែ​រលាកភ្លើង រហែក​ស្បែក ជំងឺ​ស្រែង និង​កន្ទួល​រមាស់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ វា​ដើរតួនាទី​ជា​សារធាតុ Astringent ដើម្បី​ធ្វើ​ឲ្យ​ជាលិកា​កន្ត្រាក់ ដូច្នេះ វា​នឹង​ជួយ​កាត់បន្ថយ ការ​ហូរឈាម​ចេញពី​កន្លែង ដែលមាន​របួសតូចៗបាន។ វា​ក៏មាន​មុខងារ បំបាត់​ការឈឺចាប់​ដែរ៕ 
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com