អត្ថបទពាណិជ្ជកម្ម
ការផ្តល់ជូន​ពិសេស ពី​រោងភាពយន្ត​ផ្លា​ទី​នៀម សំរាប់​អ្នកទស្សនា​រឿង Maze Runner: The Scorch Trail
09, Sep 2015 , 2:50 pm        
រូបភាព
ដោយ: ថ្មីៗ
រោងភាពយន្ត​ផ្លា​ទី​នៀម មាន​កិត្តិយស​សូម​ជម្រាបជូន​លោក លោកស្រី អ្នកនាង​កញ្ញា និង​បណ្តា​អ្នកគាំទ្រ​រោងភាពយន្ត​ផ្លា​ទី​នៀម​ទាំងអស់ ឲ្យ​បាន​ជ្រាបថា យើងខ្ញុំ​នឹងមាន​ការផ្តល់ជូន​ពិសេស សំរាប់​ការចាក់​បញ្ចាំង​រឿង “Maze Runner: The Scorch Trail” គឺ ទិញ​សំបុត្រ​កុន​ភ្លាម និង​ឈ្នះ​រង្វាន់​ភ្លាម។ ការផ្តល់ជូន​ពិសេស​នេះ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ១០ រហូតដល់​ថ្ងៃទី ១៦ ខែកញ្ញា នៅឯ​រោងភាពយន្ត​ផ្លា​ទី​នៀម ផ្សារ​ទំនើប​សូរិយា ជាន់​ទី៥។ 
 
លោកអ្នក​គ្រាន់តែ​ជាវ​សំបុត្រ​រឿង “Maze Runner: The Scorch Trail” ភ្លាម នោះ​លោក​អ្នកនឹង​មានឱកាស​ចាប់​រង្វាន់ភ្លាមៗ ជា​រៀងរាល់ថ្ងៃ ពេញ​មួយ​សប្តាហ៍ ដែលមាន​ដូចជា កាត​ទូរស័ព្ទដៃ Smart ដែលមាន​ទឹកប្រាក់ ១ ដុល្លារ និង ២ ដុល្លារ ចំនួន ៤០០ រង្វាន់ ភេសជ្ជៈ Coca Cola ចំនួន ៧០០ រង្វាន់ អាវយឺត Best Friend របស់​ផ្លា​ទី​នៀម ចំនួន ១០៥ រង្វាន់ សំបុត្រ​កុន​ចំនួន ១០៥ រង្វាន់ និង គូ​ប៉ុង​ពោត​លីង ចំនួន ៣៥០ រង្វាន់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកអ្នក​ក៏​អាចមាន​ឱកាស​ឈ្នះ​នូវ​រង្វាន់ផ្សេងៗទៀត គឺ​គ្រាន់តែ​សរសេរ​ឈ្មោះ និង លេខ​ទូរស័ព្ទ (សំរាប់តែ​ប្រព័ន្ធ Smart តែប៉ុណ្ណោះ) នៅ​ខាងក្រោយ​សំបុត្រ រួច​ដាក់​ក្នុង​ធុង​ឆ្នោត ដើម្បី​ឈ្នះ​រង្វាន់ ដូចជា ភេសជ្ជៈ Coca Cola ៥ កេស និង ១០ កេស សំបុត្រ​កុន និង​ទូរស័ព្ទដៃ iPhone 6 មួយគ្រឿង។ បញ្ជាក់ៈ រង្វាន់​នឹង​ចាប់​នៅ​ថ្ងៃទី ១៦ កញ្ញា។
 
សូម​ទស្សនិកជន ប្រញាប់​រួសរាន់​ទាំងអស់គ្នា​ណា៎ ហៅ​គ្នា​មក​ឲ្យ​បានច្រើនៗ ព្រោះថា នេះ​ជា​ឱកាស​ដ៏​ពិសេស “បាន​ទស្សនា​ភាពយន្ត​ហូ​លី​វ៉ូត​ដ៏​ល្បី​ហើយ បានឈ្នះ​រង្វាន់​ទៀត​ហុះ។
 
អាសយដ្ឋាន៖ ផ្សារ​ទំនើប​សូរិយា ជាន់​ទី៥ ផ្លូវ​លេខ ៦៣ រាជធានី​ភ្នំពេញ កម្ពុជា 
ទំនាក់ទំនង​លេខ​ទូរ​សព្ទ 096 8 168 168/077 666 310 វេ​ប​សាយ  www.platinumcineplex.com.kh
 
( អត្ថបទ​ពាណិជ្ជកម្ម )
 

© រក្សាសិទ្ធិដោយ thmeythmey.com