ជាតិ
បេក្ខជន វ៉ា គឹមហុង ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំនេះ
12, Sep 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
បេក្ខជន​ឈ្មោះ វ៉ា គឹមហុង បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​​ភូមិ (បាក់​ឌុប)នៅក្នុង​ឆ្នាំ២០១៥នេះ។ សិស្ស​ឈ្មោះ វ៉ា គឹមហុង នៃ​វិទ្យាល័យ​ទួល​ទំពូង នៅ​ភ្នំពេញ បានប្រឡង​ជាប់​និទ្ទេស E ។



តាមពិតទៅ​ឈ្មោះ វ៉ា គឹមហុង នេះ​គឺ​គ្រាន់តែ​ជា​ឈ្មោះ​សិស្ស​ម្នាក់ដែលទើប​តែ​កើត​​ឆ្នាំ ១៩៩៧ និងមាន​នាមត្រកូលនិង​នាម​ខ្លួន​​​ដូច​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល គឺលោក​ទេសរដ្ឋមន្ត្រី  វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប៉ុណ្ណោះ។

ក្រៅពីនេះ​ក៏មានសិស្ស​មួយចំនួនមានឈ្មោះគួរឲ្យចាប់អារម្មណ៍ដែរ ដូចជាឈ្មោះ ស៊ុន អ៊ូ​ខុង លី តៅ​ហួរ សុខពិសី សុខ ស្រីនាង ហេង ពិទូរ្យ ជា សំណាង និង គង់ សុជាតិ ជាដើម។



Tag:
 បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com