ព័ត៍មានសុខភាព
សុខភាព៖ ស្គាល់ ស្ពៃក្តោប​ចិន ដែរឬទេ? ដឹង​ពី​អត្ថប្រយោជន៍​វា​ទេ?
15, Sep 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ស្ពៃ​ប៉​កច​យ ឬ ស្ពៃក្តោប​ចិន គឺជា​ជម្រើស​ដ៏​អស្ចារ្យ​មួយ ក្នុងការ​បន្ថែម​ជា​របប​អាហារ​ប្រភេទ​បន្លែ​ពណ៌​បៃតង។ បន្លែ​ប្រភេទ​នេះ ផ្ទុក​ទៅដោយ​ជីវជាតិ​ច្រើនណាស់ ដែល​នាំ​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​ជីវជាតិ​មួយចំនួន​របស់​វា។


 
ប៉ូ​តា​ស្យូ​ម
ប៉ូ​តា​ស្យូ​ម គឺជា​ជាតិ​រ៉ែ​ដ៏​មាន​ប្រយោជន៍​បំផុត សម្រាប់​សុខភាព ហើយក៏​សម្បូរ​ក្នុង​ស្ពៃ​មួយ​នេះដែរ។ តម្រូវការ​ជាតិ​ប៉ូ​តា​ស្យូ​ម នៅតែ​ជា​ជម្រើស​របស់​គ្រូពេទ្យ​ដដែល ក្នុងការ​កំណត់​របៀប​ព្យាបាល​ជំងឺ និង​ការប្រើប្រាស់​ថ្នាំ។
 
អាស៊ីត​ហ្វូ​លិ​ក
ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​អាស៊ីត​ហ្វូ​លិ​ក​ជា​របប​អាហារ​ប្រចាំថ្ងៃ។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ជម្រើស​ណាមួយ ដែល​សមស្រប​សម្រាប់រ​បប​អាហារ​អ្នក​ទៅ។ ចូរ​ពិភាក្សា​អំពី​ការប្រឈមមុខ និង​អត្ថប្រយោជន៍​នានា នៃ​អាហារ​សម្រាប់​ការ​មាន​ផ្ទៃពោះ​របស់​អ្នក។
 
វីតាមីន C
ក្នុងចំណោម​ផ្លែឈើជូរៗ វីតាមីន C ក៏មាន​ក្នុង​ស្ពៃ​ប៉​កច​យ​ដែរ ដូច្នេះ វា​នឹង​ជួយ​អ្នកដោះស្រាយ​បញ្ហា ជំងឺ​ឈាម​អ​ញ្ជា​ញ​ធ្មេញ​បាន។ ការ​កង្វះ​វីតាមីន C នឹង​នាំ​ឲ្យ​មាន​បញ្ហា​ស្បែក និង​ជំងឺផ្សេងៗជាច្រើន​ទៀត។
 
អង់​ទី​អុកស៊ីដ​ង់
វីតាមីន​ទាំងនេះ គឺមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង នឹង​ជំងឺ​បាន​យ៉ាងច្រើន ជាក់​ស្តែក ជំងឺមហារីក​តែម្តង។ បេះដូង ក៏មាន​តម្រូវការ​អង់​ទី​អុកស៊ីដ​ង់​ដែរ ដើម្បី​ទទួលបាន​សុខភាព​ល្អ។ ប៉ុន្តែ អ្នក​អាច​រកបាន​យ៉ាង​ស្រួល ពី​ក្នុង​ស្ពៃ​នេះ។
 
កាបូ​អ៊ី​ដ្រា​ត
កាបូ​អ៊ី​ដ្រា​ត គឺជា​សមាសធាតុ​ដ៏​ពិបាក​មួយ ក្នុងការ​ចៀសវាង​ទទួលទាន។ វា​ត្រូវបាន​គេ​រកឃើញ ក្នុង​អាហារ​ជាច្រើន​ប្រភេទ។ មនុស្ស​ម្នាក់​អាច​កាត់បន្ថយ​ការ​ញ៉ាំ​អាហារផ្សេងៗបាន ប៉ុន្តែ កាបូ​អ៊ី​ដ្រា​ត គឺ​មិនអាច​ឡើយ។ ស្ពៃ​ប៉​កច​យ គឺជា​ផ្នែ​មួយ​នៃ​អាហារ​ដ៏​កម្រ ដែលមាន​កាបូ​អ៊ី​ដ្រា​ត​ទាប។ បើសិនជា​អ្នក​ញ៉ាំ​អាហារ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា​តើ កម្រិត​កាបូ​អ៊ី​ដ្រា​ត​ប៉ុន្មាន ទើប​សាក​សម​ចំពោះ​អ្នក។
 
កាឡូរី
ក្នុងនាម​ជា​បន្លែ​ពណ៌​បៃតង ស្ពៃ​ប៉​កច​យ មិនមាន​កំហាប់​ជាតិ​ខ្លាញ់ និង​ស្ករ​ខ្ពស់ ក្នុងការ​បង្កើន​ចំនួន​កាឡូរី​របស់​អ្នក ឲ្យ​ឡើង​ខ្ពស់​បានឡើយ៕ 


 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com