ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស GDP សោកស្តាយ​ចំពោះ​លោក ហ៊ុន សែន ដែល​គំរាមថា មាន​សង្គ្រាម បើ CPP ចាញ់ឆ្នោត
15, Sep 2015 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សម្តែង​ការសោកស្តាយ ចំពោះ​ប្រសាសន៍​របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​គំរាម​ម្តង​ហើយ​ម្តង​ទៀតថា នឹងមាន​សង្គ្រាម ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត នៅពេល​ខាងមុខ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចុះផ្សាយ នៅ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១៥ ។



បើតាម​សេចក្តីថ្លែងការណ៍​ដដែល គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានចាត់ទុក​សារ​នយោបាយ​របស់លោក ហ៊ុន សែន ថា ជាការ​គំរាមកំហែង បំភិតបំភ័យ ដល់​ប្រជាពលរដ្ឋ។

សារ​នយោបាយ​បែប​គំរាមកំហែង​យ៉ាងនេះ មិន​ត្រឹមតែ​មិន​ផ្តល់​ប្រយោជន៍​ដល់​សង្គមជាតិ​នោះទេ តែ​ថែមទាំង​ឆ្លុះបញ្ចាំង​នូវ​ការមិន​ទទួលខុសត្រូវ​ក្នុងនាម​ជា​អ្នកដឹកនាំ​ទៀតផង។

ក្រៅពី​ការសម្តែង​ការសោកស្តាយ គណបក្ស​ថ្មី​នេះ ក៏បាន​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ទាំងអស់ បញ្ឈប់​ការប្រើ​ភាសា​បែប​គំរាមកំហែង ដែលជា​គំរូ​មិនល្អ​សម្រាប់​កូន​ខ្មែរ​គ្រប់រូប។ ផ្ទុយទៅវិញ អ្នកនយោបាយ​គ្រប់​បក្ស គួរ​បំពេញ​កាតព្វកិច្ច​ជា​អ្នកដឹកនាំ​ល្អ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​សន្តិភាព និង​ការផ្លាស់ប្តូរ​ទៅរក​ភាព​រីកចម្រើន​សម្រាប់​ប្រទេសជាតិ​ទាំងអស់គ្នា៕


Tag:
 GDP
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com