ជាតិ
ក្រសួង​ការងារ​បើក​វេទិកា​ស្តីពី​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​សិស្សានុសិស្ស
16, Sep 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​វេទិកា​អំពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​សិស្សានុសិស្ស ដែល​ប្រព្រឹត្ត​នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ។ នេះ​បើតាម​សេចក្តីជូនដំណឹង​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី១៥ ខែកញ្ញា។


វេទិកា​ផ្សព្វផ្សាយ​អំពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នឹងត្រូវ​រៀបចំឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​គោលបំណង​ឲ្យ​សិស្សានុសិស្ស​គ្រប់រូប បាន​យល់ដឹង​ពី​ជំនាញ​ដែល​ទីផ្សារការងារ​ត្រូវការ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​មក​សិក្សា។ បើតាម​សេចក្តី​ជូ​ដំណឹង​របស់​ក្រសួង​ការងារ​វេទិកា​នេះ​នឹង​ផ្តល់​សារៈប្រយោជន៍​សម្រាប់​យុវជន​គ្រប់រូប ជាពិសេស​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​បញ្ចប់​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ ឆ្នាំ២០១៥នេះ និង​ឆ្នាំកន្លងមក ព្រមទាំង​សិស្សានុសិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី៩ ។ 
 
លើសពីនេះទៅទៀត គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ នឹង​ណែនាំ​លើ​មុខជំនាញ​បច្ចេកទេស​ដល់​សិស្សានុសិស្ស ដែល​ខ្លួន​កំពុងធ្វើការ​បណ្តុះបណ្តាល ហើយ​ទទួលបាន​ជោគជ័យ​នាពេល​កន្លងមក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com