ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស ខេង ថា អាជ្ញាធរកំពុងរកមុខ​អ្នកគំរាម​សម្លាប់លោក កឹម សុខា
16, Sep 2015 , 9:46 am        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃលោក ស ខេង បានប្រកាសថា មក​ដល់​ពេលនេះ​ ​​អាជ្ញាធរនៅមិន​​ទាន់រកមុខ​​ឃើញអ្នក​​គំរាម​​សម្លាប់​​​​​​​លោក​​ ​​​កឹម ​​សុខា ​អនុប្រធាន​គណបក្សសង្គ្រោះជាតិ​ ​​តាម​បណ្តាញ​សង្គម​​​ហ្វេស​ប៊ុក​ឃើញ​​​នោះឡើយ។

​​​​

លោករដ្ឋមន្រ្តី បានអះអាងទៀតថា អាជ្ញាធរកម្ពុជា មិនព្រងើយកន្តើយ​​នឹងករ​ណី​​​នេះ​​​នោះទេ។ លោកថា ពេលនេះ អាជ្ញាធរ​​កំពុង​​តាមដាន និងចាត់វិធាន​​​ការ​រក​មុខ​អ្នក​គំរាម​​សម្លាប់​​​លោក កឹម សុខា យ៉ាង​យក​ចិត្ត​ទុក​ដាក់​។  លោក ស ខេង និយាយដូច្នេះ​ ក្រោយពី​ចូល​រួម​ជាអធិបតីសិក្ខាសាលាស្តី ប្រព័ន្ធសន្តិសុខ ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខ​​​ចំពោះអាយុជីវិត ​​និងទ្រព្យសម្បត្តិ​​របស់​​​ប្រជាពលរដ្ឋ​៕​​

Tag:
 លោក កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com