ជាតិ
អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​រយៈពេល ០៥ថ្ងៃ
16, Sep 2015 , 5:50 pm        
រូបភាព
ដោយ: ថ្មីៗ
អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​នៅតាម​តំបន់​ចំនួន ១២ ទៅតាម​ពេលវេលា និង​ទីកន្លែងផ្សេងៗគ្នា​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែកញ្ញា ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ រុះរើ​គន្លង​ខ្សែបណ្តាញ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ និង​ពិធី​ដង្ហែ​អដ្ឋិធាតុ លោក ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា។



តំបន់​ដែល​ត្រូវ​ផ្អាក​ការផ្គត់ផ្គង់​រួមមាន៖តំបន់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A ចាប់ពី​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ រហូតដល់​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប និង​តំបន់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៨ ចាប់ពី​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល រហូតដល់​ស្រុក​ពារាំង ខេត្តព្រៃវែង នៅ​ថ្ងៃទី១៦ ខែសីហា ចាប់ពី​ម៉ោង ០៩ ព្រឹក​រហូតដល់​ម៉ោង ០៥ ល្ងាច។

បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃទី១៧ ខែកញ្ញា ចាប់ពី​ម៉ោង០៩ព្រឹក ដល់​ម៉ោង ៥ល្ងាច នៅ​តំបន់​លេខ P392 នៅតាម​បណ្តោយ​ផ្លូវ​លេខ១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។ តំបន់​តាម​បណ្តោយ​ផ្លូវជាតិ៥៩៨ ចាប់ពី​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ដល់​ភូមិ១ សង្កាត់​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ឬ​ស្សី​កែវ។ ហើយនឹង​តំបន់ ភូមិ​ព្រែក​ឬ​ស្សី ភូមិ​ក្រពើ​ហា ភូមិ​តា​ក្តុល សង្កាត់​ព្រែក​ឬ​ស្សី ភូមិ​ព្រែ​ករាំង ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ និង​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ 

ជាមួយគ្នានេះ​នៅ​ថ្ងៃទី១៧ ខែកញ្ញា​ដដែល ចាប់ពី​ម៉ោង ០៩ព្រឹក ដល់​ថ្ងៃ​សុក្រ​ទី១៨ ខែកញ្ញា ម៉ោង០៥ល្ងាច តំបន់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​ប៉ែក​ខាងឆ្វេង​ផ្លូវ  ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ដល់ ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។  ចំណែក​នៅ​ថ្ងៃទី១៨ ខែកញ្ញា ចាប់ពី​ម៉ោង ០៩ព្រឹក ដល់​ម៉ោង០៥ល្ងាច នៅ​តំបន់​លេខ ប.ត១៦៤  ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​តំបន់​ភូមិ​ព្រៃ​ល្វា ភូមិ​ព្រៃ​សណ្តែក ភូមិ​ព្រៃ​ស្ពឺ ភូមិ​ចោមចៅ ភូមិ​គោក​ចំបក់ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។ នេះ​បើតាម​សេចក្តីជូនដំណឹង​ខាងលើ។

ចំណែក​នៅ​ថ្ងៃទី១៩ ខែកញ្ញា ពី​ម៉ោង០៩ព្រឹក ដល់​ម៉ោង០៥ល្ងាច តំបន់​លេខ ប.ត១១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ និង​តំបន់​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ភូមិ១ ភូមិ២ សង្កាត់​ច្រាំង​ចំរេះ​ទី ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

នឹង​នៅ​ថ្ងៃទី២០ ខែកញ្ញា ម៉ោង០៩ព្រឹក ដល់​ម៉ោង ០៥ល្ងាច នៅ​តំបន់​លេខ ប.ត១១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ និង​តំបន់​ភូមិ​ព្រៃ​ល្វា ភូមិ​ថ្មគោល ភូមិ​ចោមចៅ ភូមិ​រកា​កុះ ភូមិ​ព្រៃ​ល្ង ភូមិ​ទួល​ពង្រ ភូមិ​ព្រៃ​សណ្តែក ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។

ដោយ៖ សឿន វណ្ណ​ដេ​ត


Tag:
 អគ្គិសនី​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com