ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ​សម​ រង្ស៊ី ជួប​លោក ​ស ខេង​ នៅម៉ោង​ ១០ ​ព្រឹក​នេះ
21, Sep 2015 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
ប្រធានក្រុមតំណាងរាស្រ្ត​គណបក្ស​សំឡេង​ភាគច្រើន និងសំឡេងភាគតិចនៅក្នុងរដ្ឋសភា នឹងជួបគ្នានៅម៉ោង ១០ ព្រឹក​ថ្ងៃចន្ទនេះ នៅវិមានរដ្ឋសភា។



លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់សារព័ត៌មានថ្មីៗនៅព្រឹក​នេះថា ជំនួបនេះ ខាងគណបក្សសង្គ្រោះជាតិ មានវត្តមាន​លោក សម រង្ស៊ី លោក កឹម សុខា​ លោក យឹម សុវណ្ណ រីខាងគណបក្សប្រជាជនកម្ពុជា មានលោក ស ខេង លោក គាត ឈុន និងអ្នកស្រី ម៉ែន សំអន។ បើតាមអ្នកនាំពាក្យដដែល ជំនួបនេះ នឹងពិភាក្សាគ្នាអំពីបញ្ហាបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបញ្ហាកំណែទម្រង់ច្បាប់បោះឆ្នោត​ឃុំ-សង្កាត់។ 

តាមពិតគម្រោងនៃការជួបគ្នានេះរវាង​មេដឹក​នាំ​ក្រុម​តំណាង​រាស្រ្ត​ទាំង​ពីរ​ ប្រុង​ធ្វើឡើងនៅម៉ោង ៩ ព្រឹកថ្ងៃចន្ទនេះទេ តែដោយសារមេឃភ្លៀងខ្លាំង ក្រុមមេដឹកនាំ​តំណាងរាស្រ្ត​បក្សទាំងពីរ សម្រេចលើកពេលទៅម៉ោង ១០ ព្រឹកថ្ងៃដដែលនេះវិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com