ជាតិ
សេដ្ឋកិច្ច
លោក ហ៊ុន សែន ព្រមាន​អ្នករកស៊ី​ដែល​ដំឡើងថ្លៃ​ប្រេងសាំង និង​សេវាកម្ម​ធ្វើដំណើរ​ពេល​ភ្ជុំបិណ្ឌ
10, Oct 2015 , 12:30 pm        
រូបភាព
ដោយ: រួបរួម
នៅមុន​ពិធី​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នាពេលខាងមុខ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នករក​ស៊ី​លក់​ប្រេងសាំង និង​ផ្នែក​សេវាកម្ម​ធ្វើដំណើរ កុំ​ឲ្យ​មានការ​ដំឡើងថ្លៃ។ នាយករដ្ឋមន្ត្រី បាន​រិះគន់​អ្នកលក់​ប្រេងសាំង​ក្នុងស្រុក​ដែល​ឡើងថ្លៃ​ភ្លាម ដោយ​គ្មាន​តែ​លឺ​ការប្រកាស​នៅ​ទីក្រុង​ឡុង​ដ៍ ឬ​ញូវយ៉ក ប៉ុន្តែ​កម្រ​ប្រកាស​ចុះថ្លៃ​វិញ បើទោះបីជា​ទីផ្សារ​អន្តរជាតិ​ចុះថ្លៃ​តាំងពី​ជាង​កន្លះ​ខែ ទៅ២ខែ​មិន​ក៏ដោយ។ ទាក់ទង​នឹង​ការដំឡើងថ្លៃ​ស្រេច​ចិត្ត​របស់​រថយន្តឈ្នួល​ទាំងឡាយ គឺជា​ការបន្ថែម​ចំណាយ​ដ៏​ច្រើន​សម្រាប់​កម្មករ សិស្ស​និស្សិត ដែល​ត្រូវ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ស្រុកកំណើត។

 
សូម​ស្តាប់​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី២២ ខែកញ្ញា៖
 






 

Tag:
 ប្រេងសាំង សេវាកម្ម​ធ្វើដំណើរ ភ្ជំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com