កីឡាអន្តរជាតិ
អន្តរជាតិ
FIFA៖ លោក Sepp Blatter កំពុង​រង​ការស៊ើបអង្កេត​ពីបទ​ឧក្រិដ្ឋ​ពុករលួយ
26, Sep 2015 , 1:02 pm        
រូបភាព
 
តុលាការ​នៃ​ប្រទេស​ស្វី​ស កំពុង​ស៊ើបអង្កេត​លើ លោក Sepp Blatter ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) ដោយ​សង្ស័យថា​បាន​ប្រព្រឹត្តិ​អំពើពុករលួយ​ក្នុង​អង្គភាព​របស់លោក​នាពេល​កន្លងមក។


 
ការិយាល័យ​របស់​អគ្គ​រដ្ឋអាជ្ញា លោក Blatter ត្រូវបាន​គេ​សង្ស័យថា បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដែលមាន​ភាពមិនប្រក្រតី​ក្នុង​អង្គភាព​របស់​FIFA  ដោយ​ការប្រើ​លុយ​ខុសច្បាប់។ ករណីនេះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​លោក Michel Platini ដែលជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ផងដែរ។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC ។
 
ជា​រឿយៗ បុរស​វ័យ៧៩ឆ្នាំ​សញ្ជាតិ​ស្វី​ស​ដែល​ឡើងកាន់តំណែង​ជា​ប្រធាន FIFA តាំងពី​ឆ្នាំ១៩៩៨ មក​នោះ តែងតែ​បដិសេធ​រាល់​សំណួរ​របស់​អ្នកកាសែត​ដែល​ចោទសួរ​ជុំវិញ​បញ្ហា​ខាងលើ។ ទោះជា​យ៉ាងណាក៏ដោយ លោក Blatter បាន​អះអាងថា កិច្ចសន្យា​ខាងលើ​គឺ​ត្រូវ​បានរៀបចំ​ត្រឹមត្រូវ​តាមច្បាប់​របស់ FIFA ៕
 
 

Tag:
 FIFA
  Sepp Blatter
© រក្សាសិទ្ធិដោយ thmeythmey.com