អត្ថបទពាណិជ្ជកម្ម
ពិធី​បើក​សម្ភោ​ធ សហព័ន្ធ​កីឡា​ស្គី​ទឹកកក​និង​ផ្តល់​អាហារូបករណ៍​ចំនួន១០០០នាក់​ដល់​សិស្សានុសិស្ស​កំរិត​បឋម​សិក្សា
27, Sep 2015 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៦ ខែកញ្ញា ឆ្នាំ ២០១៥ នៅ​ទីលាន​ស្គី​ទឹកកក Ice Park Cambodia អ៊ី​អន ម៉​ល ជាន់​ទី៤ សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បាន​សហការ​ជាមួយ Ice Park Cambodia និង​ក្រុមហ៊ុន Smart Axiata Co.,Ltd បានរៀបចំ​ពិធី​បើក​សម្ភោ​ធ សហព័ន្ធ​កីឡា​ស្គី​ទឹកកក​របស់ខ្លួន​ជា​ផ្លូវការ​និង​ការប្រកួត​ស្គី​ទឹកកក​កម្ពុជា​លើក​ទី១ឆ្នាំ ២០១៥ដោយមាន​កា​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា។នៅក្នុង​ឱកាស​នោះ​មានការ​ចូលរួម​ពី​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ចំនួន ១០០គ្រឹះស្ថានសិក្សា សហព័ន្ធ​កីឡា សហគម ស្ថានទូត​នានា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រោម​អធិប​តិ​ភាព ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​បើក លោក ម៉េង ហៀ​ង​ប្រធាន​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បាន​លើក​ថា កីឡា​ស្គី​ទឹកកក ជា​ប្រភេទ​កីឡា កំពុង​ពេញនិយម​មួយ​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​និង​បាន​វិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន​នៅ​អាស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះហើយ​ជា​ឱកាស​ដ៏​ល្អ​របស់​កម្ពុជា​ដែល​បាន​បង្កើត​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​ឡើង។ស្រប​ពេលដែល​សហភាព​ស្គី​អន្តរជាតិ(ISU)បានប្រកាស​ឱ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចាប់ផ្តើម​បង្កើត​កីឡា​ស្គី​ទឹកកក(Winter Sport)ឱ្យបាន​ទូលំទូលាយ​ផងដែរ។កីឡា​ប្រភេទ​នេះ​ក៍​ជា​ចំណែក​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ទីផ្សារ​តែមួយ​របស់​អាស៊ាន​បន្ទា​ប់​ពី​ប្រទេស​ថៃ សិ​ង្ហា​បុរី វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន មាន​ទីលាន​ស្គី​ទឹកកក​នេះ​រួចហើយ។

លោក​បាន​បន្ថែមទៀតថា​សហភាព​ស្គី​ទឹកកក​អន្តរជាតិ​មាន​សមាជិក​ជាង ៧២ ប្រទេស ក្នុងនោះ​មាន​សមាជិក​ចំនួន១២មកពី​ទ្វីបអាស៊ី​រួមមាន​ប្រទេស សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន ជប៉ុន ឥណ្ឌូនេស៊ី ឥណ្ឌា ចិន ចិន​តៃ​ប៊ិ ចិន​ហុងកុង សាធារណៈរដ្ឋ​កូរ៉េ ថៃ និង​កូរ៉េខាងជើង។ ចំណែក​ប្រទេស​កម្ពុជា​និង​ក្លាយជា​សមាជិក​របស់​ស​ហ​ភាព​ស្គី​អន្តរជាតិ( ISU )ក្នុងពេល​ដ៍​ខ្លី​ខាងមុខនេះ​ខណៈដែល​សហព័ន្ធ​ស្គី​ទឹកកក​កម្ពុជា​បាន​កំពុង​បំពេញបែបបទ​ចូល​ជា​សមាជិក​របស់​សហភាព​ស្គី​អន្តរជាតិ( ISU )ក្នុង​គោលបំណង​ចូលរួម​ការប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ។ក្នុង​ឆ្នាំ២០១៧ខាងមុខនេះ​និង​មានការ​ប្រកួត​កីឡា​ស៊ី​ហ្គេម( SEA GARME )នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​សហព័ន្ធ​កម្ពុជា​និង​ចូលរួម​ប្រកួត​ផងដែរ។ក្នុងឱកាស​នេះ​ដែល​ថ្នាក់ដឹកនាំ Ice Park Cambodia បានផ្តល់​អាហារូបករណ៍​ចំនួន១០០០នាក់​ដល់​សិស្សានុសិស្ស​កំរិត​បឋម​សិក្សា​អាយុ​ចាប់ពីរ៦ឆ្នាំ​ដល់១២ឆ្នាំ​រយៈពេល១ឆ្នាំ​មក​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ស្គី​ទឹកកក​នៅ​កម្ពុជា។ការប្រកួត​ស្គី​ទឹកកក​កម្ពុជា​លើក​ទី១ឆ្នាំ២០១៥នេះ​គឺមាន​កីឡាករ​ចូលរួម​ចំនួន៣១នាក់​គណៈកម្មការ​វាយតម្លៃ​ចំនួន៣រូប​មកពី ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង កាណាដា ព្រមទាំង​មាន​អ្នក​សម្តែង២រូប មកពី​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​ម៉ាឡេស៊ី។

 ក្នុងឱកាស​នោះ​ឯកឧត្តម​បណ្ឌិត ថោង ខុន បានផ្តល់​អនុសាសន៍​ថា សូមឱ្យ​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​កីឡាករ កីឡា​ការ​នី​វ័យក្មេង​និង​រៀបចំ​ផែនការ​អភិវឌ្ឍ​កីឡាក​រ កីឡា​ការ​នី Grass root Development Programmer ដើម្បី​ឈានទៅ​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​កីឡា Sea Games ឆ្នាំ ២០២៣នៅ​កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com