កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាល​ដក​កាំភ្លើង​​អំឡុងពេល​នៃ​ការប្រកួត​បាល់ទាត់​នៅ​ប្រេ​ស៊ី​ល
30, Sep 2015 , 12:03 pm        
រូបភាព
នា​ការប្រកួត​បាល់ទាត់​មិត្តភាព​ស្ម័គ្រចិត្ត​មួយ​ក្នុងប្រទេស​ប្រេ​ស៊ី​ល រវាង​ក្រុម Brumadinho និង Amantes da Bola មាន​អាជ្ញាកណ្តាល​ម្នាក់​ឈ្មោះថា Gabriel Murta បាន​ទាញ​កាំភ្លើងខ្លី​ចេញមកក្រៅ បន្ទាប់ពី​ត្រូវ​កំផ្លៀង​របស់​កីឡាករ​ម្នាក់​ក្នុង​ក្រុម Amantes da Bola ខណៈ​អ្នកគាំទ្រ​បាន​ចូលលុកលុយ​ក្នុង​ទីលាន​នា​ការប្រកួត​នោះដែរ។


 
ក្រោយ​ហេតុការណ៍​ខាងលើ អាជ្ញាកណ្តាល​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ត្រូវ​ប្រឈម​នឹង​ការពិន័យ​បន្ទាប់ពី​គាត់​ប្រតិកម្ម​ទៅនឹង​ជម្លោះ​ជាមួយ​កីឡាករ​ដោយ​ប្រើ​អាវុធ​ក្នុង​ការប្រកួត។
 
សូម​ទស្សនា​វីដេអូ​ខាងក្រោម៖
 

© រក្សាសិទ្ធិដោយ thmeythmey.com