ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
មូលហេតុ​ដែល​នាំ​ឲ្យ​ខ្មែរ​មួយចំនួន​នៅតែ​ក្រ ឬ​កាន់តែ​ក្រីក្រឡើងៗ
01, Oct 2015 , 1:47 pm        
រូបភាព
កើត​មកជា​មនុស្ស​គ្មាន​នរណា​ចង់​ស្ថិតនៅក្នុង​ស្ថានភាព​ទីទាល់​ក្រីក្រ​នោះទេ។ ក្នុង​អារម្មណ៍​មនុស្ស​គ្រប់រូប ពួកគេ​តែងតែ​ចង់​ទទួលបាន«ភាពមានបាន» ឬ​ភាព​អស្ចារ្យ​លើសគេ​លើស​ឯង​និង​អ្វីដែល​បុគ្គល​គ្រប់រូប​មិន​ចង់ឃើញ​នោះ គឺ​ភាពក្រីក្រ​តោកយ៉ាក​ក្នុង​ជីវិត។ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​នាំ​ឲ្យ​បុគ្គល​មួយចំនួន​នៅតែ​ក្រីក្រ ឬ​អាច​ថា រឹតតែ​ក្រីក្រ​ជាង​មុន​ផង​នោះ?



ដោយ​មិន​និយាយ​ពី​អ្នកក្រីក្រ​នៅ​ប្រទេសក្រៅ, អ្នកក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​អាច​បណ្តាលមកពី​កត្តាសំខាន់ៗមួយចំនួន​ក្នុងនោះ​មាន៖ ទី១ គឺ​បណ្តាលមកពី​កង្វះខាត​ដីធ្លី​ធ្វើស្រែ។ ទី២ គឺ​បណ្តាលមកពី​គ្រួសារ​ជួបប្រទះ​នឹង​ជំងឺ​ដ​ង្កា​ត់។ ទី៣ គឹ​បណ្តាលមកពី​គ្រួសារ​ជំពាក់​បំណុល​គេ។ ទី៤ គឺ​ដោយសារ​អំពើហិង្សា​ក្នុង​គ្រួសារ​ឬ​ការបែកបាក់​គ្រួសារ។ ទី៥ គឺ​ដោយសារ គ្រួសារ​មួយចំនួន​បាត់បង់​ដីធ្លី​ដោយសារតែ​ការរំលោភ​ពី​សំណាក់​ឈ្មួញ​មានអំណាច ឬ​អ្នកមានអំណាច។ ទី៦ គឺ​ដោយសារ​គ្រួសារ​មួយចំនួន​អន់​បញ្ញា, ខ្វះ​ចំណេះដឹង, ខ្វះ​ការអប់រំ ឬ​ខ្វះ​គំនិត ឬ​ក្រ​គំនិត។ ទី៧ គឺ​ដោយ​សារភាព​ខ្ជិលច្រអូស។ គ្រួសារ​ក្រីក្រ​ខ្លះ មិនសូវ​ចង់​ធ្វើការ​ទេ តែ​ចង់បាន​លុយ​ច្រើន។ មួយថ្ងៃៗ ពួកគេ​គិតតែ​ពី​រឿង​ពិសា​គ្រឿង​ស្រវឹង, ជជែក​គ្នា​លេង, មើល​ហ្វេ​ស​ប៊ុ​ក។ល។


Tag:
 សង្គម
  សេដ្ឋកិច្ច
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com